ខេត្តសៀមរាប ÷ សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅតំបន់នោះ! បានឲ្យដឹងថា! បុគ្គលដែលហ៊ានបើកល្បែងស៊ីសងខុសច្បាប់ ជាច្រើន.កន្លែងក្នុងក្រុងសៀមរាប កំពុងបើកលេងយ៉ាងរលូន ប្រហែលមានខ្នងបង្អែករឹងមាំ ហើយមានឥទ្ធិពល ទើបហ៊ានធ្វើអ្វីៗ តាមទំនើងចិត្ត ។ជាងនេះទៅទៀត ប្រជាពលរដ្ឋក្នុង ក្រុង/ ខេត្តខាងលើ ដាក់ការសង្ស័យថា! មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន សម្ងំទទួល ផលប្រយោជន៍ខ្លះៗ ពីម្ចាស់ទីតាំងបនល្បែងសុីសង រួចអស់ហើយ ផងក៏មិនដឹង? ទើបមានបើកល្បែងដូចជាប្រជល់មាន់តាមអនឡាញនឹងល្បែងឆ្នោតយួន ខុសច្បាប់ ទុកឲ្យក្រុមញៀនល្បែងទាំងនោះ នាំគ្នាចូលលេងភ្លូកទឹក ភ្លូកដី ទាំងយប់ទាំងថៃ្ង គ្មានការទប់ស្កាត់ និងបង្រ្កាបទាល់តែសោះ។មជ្ឈដ្ឋានខាងក្រៅ.! និងពលរដ្ឋរស់នៅក្បែរទីតាំងនោះ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំង និងបក្សពួករបស់ខ្លួនមិនអាចសាង ភាពល្បីល្បាញ ខាងបើកល្បែងអនឡាញនឹងល្បែងឆ្នោតយួន ខុសច្បាប់ នៅលើទឹកដី ក្រុងសៀមរាប ខេត្តសៀមរាប បានឡើយ ។ប្រភពដដែបានបន្ថែមថា! បុគ្គលដែលហ៊ានបើកល្បែង(មាន់អនឡាញនឹងល្បែងឆ្នោតយួន)ខុសច្បាប់ ជាច្រើន.កន្លែងដែលមានទីតាំងខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)លេង រាល់ថ្ងៃ តែម្តង តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះបង្ក្រាប! ឬទប់ស្កាត់ នោះទេ ?ហេតុ!ដូច្នេះ មន្ត្រីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ក្រុង/ខេត្ដ គួរត្រួតពិនិត្យឡេីងវិញផង ចំពោះ បុគ្គលដែលហ៊ានបើកល្បែង(ប្រជល់មាន់តាមអនឡាញនឹងល្បែងឆ្នោតយួន)ខុសច្បាប់ ជាច្រើនកន្លែងក្នុង ខេត្តសៀមរាប បានធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះ បញ្ហា អសន្តិសុខសង្គម នៅក្នុងមូលដ្ឋាន របស់ពួកគាត់ ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើស ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។ប្រជាពលរដ្ឋរស់នៅ ក្រុងសៀមរាប បានអំពាវនាវយ៉ាងទទូចទៅដល់ ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាបទើបនឹងឡើងថ្មី ជាពិសេស ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នឹងជាគណៈបញ្ជាការកងកម្លាំងឯកភាពខេត្ត សូមជួយចាត់មន្ត្រី ក្រោម ឱវាទ ចុះទប់ស្កាត់ទង្វើរ មិនប្រក្រតី របស់ បុគ្គល ដែលហ៊ានបើកល្បែង(ប្រជល់មាន់តាមអនឡាញ នឹងល្បែងឆ្នតយួន)ខុសច្បាប់ ជាច្រើន.កន្លែងស្ថិតក្នុងភូមិសាស្រ្តខាងលើនេះ ដើម្បីបង្រឹងសន្តិសុខសង្គម៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ