ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ទទួលជំនួបជម្រាបលារបស់នាយកប្រចាំប្រទេស នៃក្រុមហ៊ុនហ្រ្គេប ខេមបូឌា (Grab)
Thu,20 June 2024 (Time 11:25 AM)
ដោយ ៖ (ចំនួនអ្នកអាន: 86នាក់)

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនហ្រ្គេប ខេមបូឌា (Grab) ដឹកនាំដោយលោក Corentin Rouxel នាយកប្រចាំប្រទេសនៃក្រុមហ៊ុនហ្រ្គេប ទទួលបន្ទុកកម្ពុជា និងមីយ៉ាន់ម៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ។

គោលបំណងចម្បងនៃជំនួបនេះ គឺដើម្បីសម្តែងការគួរសម និងជម្រាបលាពីសំណាក់លោក Corentin Rouxel ដែលនឹងបញ្ចប់បេសកកម្មការងារនៅកម្ពុជា ក៏ដូចជាណែនាំនូវនាយកប្រចាំប្រទេសថ្មី គឺ លោក កាំង សុវណ្ណារ័ត្ន ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

ក្នុងជំនួបនេះ តំណាងក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តី សម្រាប់ការគាំទ្រដល់ក្រុមហ៊ុនហ្គ្រេបតាំងពីដើមរៀងមក ពិសេសលើការបណ្តុះបណ្តាល និងលើកកម្ពស់ការយល់ដឹងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិធានសុវត្ថិភាពនានាដែលអ្នកប្រើប្រាស់ផ្លូវ និងអ្នកបើកបរគ្រប់រូប រួមទាំងភ្នាក់ងារបើកបររបស់ក្រុមហ៊ុនហ្រេ្គបត្រូវប្រកាន់ខ្ជាប់ ប្រកបដោយស្មារតីម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ សំដៅធានាឱ្យនូវសុខសុវត្ថិភាពរាល់ពេលធ្វើដំណើរនៅលើដងផ្លូវ។

ថ្លែងក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ក្រុមហ៊ុនហ្រ្គេបក្នុងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនាពេលកន្លងមក និងបានស្នើឱ្យក្រុមហ៊ុនបន្តការយកចិត្តទុកដាក់លើការបញ្ជ្រាបការយល់ដឹងអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពនៃការបើកបរទៅកាន់ភ្នាក់ងារបើកបររបស់ក្រុមហ៊ុន សំដៅរួមចំណែកកាត់បន្ថយឱ្យបានជាអតិបរមានូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ