ខេត្តត្បូងឃ្មុំ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា កម្ពុជា និងវៀតណាម ធ្លាប់មានប្រវត្តិជួយគ្នាទៅវិញទៅមក ក្នុងការដណ្តើមឯករាជ្យ ពីរបបអាណានិគមដែលទាំងនេះជាសច្ចភាព នៃប្រវត្តិសាស្រ្តដែលប្រជាជននៃ ប្រទេសទាំងពីរត្រូវយល់ឲ្យច្បាស់ ដើម្បីចៀសវាងការយល់ច្រឡំ។នាឱកាសអញ្ជើញជាអធិបតីខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការ ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤ និងបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 នាព្រឹកថ្ងៃទី២០ មិថុនា នៅខេត្តត្បូងឃ្មុំ សម្ដេចធិបតីបញ្ជាក់ថា «យើងចងចាំជានិច្ចនូវការចូលរួមកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបាន ចូលរួមជួយកម្ពុជាក្នុងបុប្វហេតុរំដោះជាតិ»។សម្ដេចធិបតីបន្ដថា «ប្រវត្តិសាស្រ្តដែលមានភាពច្បាស់លាស់ គឺជាកិច្ចការសំខាន់សម្រាប់ប្រទេសនីមួយៗ ក៏ដូចជាទំនាក់ទំនងរវាងប្រទេសនិងប្រទេស ដូចដែលថ្នាក់ដឹកនាំប្រទេសកម្ពុជា-វៀតណាម តែងតែបានលើកជារឿយៗថា កម្ពុជា និងវៀតណាម ធ្លាប់មានប្រវត្តិជួយគ្នាទៅវិញទៅមកក្នុងការដំណ្តើមឯករាជ្យ ពីរបបអាណានិគម»។សម្ដេចនាយករដ្ឋមន្ដ្រី រៀបរាប់ឲ្យដឹងថា ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ធ្លាប់បានជួយវៀតណាមដូចគ្នា ក្នុងបុព្វហេតុរំដោះប្រទេស ដែលឈានដល់ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ។ សម្ដេចថា ដូចគ្នា ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមធ្លាប់ជួយកម្ពុជា ក្នុងបុព្វហេតុរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងការកសាងអភិវឌ្ឍន៍ប្រទេសផងដែរ។នាយករដ្ឋមន្ដ្រីបញ្ជាក់ទៀតថា ទាំងនេះជាសច្ចភាព នៃប្រវត្តិសាស្រ្តដែលប្រជាជន នៃប្រទេសទាំងពីរ ត្រូវយល់ឲ្យច្បាស់ ដើម្បីចៀសវាងការយល់ច្រឡំ តាមរយៈការបកស្រាយណាមួយ ដែលមិនមានមូលដ្ឋានប្រវត្តិសាស្រ្តជាក់ស្តែង ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ