ខេត្តត្បូងឃ្មុំ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថាប្រវត្តិសាស្ត្រដែលមានភាពច្បាស់លាស់ គឺជាកិច្ចការសំខាន់សម្រាប់ប្រទេសនីមួយៗ។សម្ដេចបានលើកឡើងមួយបែបនេះនៅក្នុងពិធីរំលឹកខួប៤៧ឆ្នាំទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ នៅតំបន់ x16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ។សម្ដេចបានលើកឡើងពីសារៈសំខាន់នៃភាពច្បាស់លាស់នៃប្រវត្តិសាស្រ្តដែលថាវានឹងមិនធ្វើឲ្យមានការភាន់ច្រឡំ ឬនឹងអាចបង្កឲ្យមានទំនាស់ជាមួយនឹងប្រទេសជិតខាងនោះទេ។ជាមួយគ្នានេះក៏សម្ដេចក៏បានរំលឹកពីប្រវត្តិសាស្ត្រមួយចំនួនទាក់ទងជាមួយនឹងតំបន់X16 និងការភៀសខ្លួនរបស់សម្ដេចតេជោដើម្បីធ្វើការសុំជំនួយពីទ័ពវៀតណាមដើម្បីវាយប្រួលរំលំរបបខ្មែរក្រហមផងដែរ។សម្ដេចបានលើកឡើងថាដោយសារមានថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧នេះ ទើបមានការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ និងបានវាយប្រួលរំលំរបបខ្មែរក្រហមឲ្យដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍និងធ្វើឲ្យមានការអភិវឌ្ឍដល់សព្វថ្ងៃ។សម្ដេចធិបតីក៏បានថ្លែងអំណរគុណទៅដល់ប្រជាជនខ្មែរគ្រប់រូបដែលបានចូលរួមគាំទ្រទៅដល់នយោបាយសន្តិភាពរបស់គណបក្សប្រជាជនកម្ពុជានិងបានបន្តគាំទ្រគណបក្សនេះរហូតមកដល់ពេលបច្ចុប្បន្នផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ