ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចធិបតី ណែនាំឱ្យស្រាវជ្រាវចងក្រងទម្រង់សិល្បៈដែលបាត់បង់ ដើម្បីចងក្រង និងផ្សព្វផ្សាយឡើងវិញ
Sat,01 June 2024 (Time 09:09 AM)
ដោយ ៖ (ចំនួនអ្នកអាន: 110នាក់)

ភ្នំពេញ ៖ មានប្រសាសន៍ក្នុងពិធីអញ្ជើញជាអធិបតីក្នុងកម្មវិធីអ្នកស្នងមរតករបស់សមាគមសិល្បករខ្មែរនាល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងដោយ កត់សម្គាល់ថា នៅក្នុងពេលបច្ចុប្បន្ននេះទម្រង់សិល្បៈមួយចំនួនហាក់លែងឃើញមានវត្តមានសម្ដែង ហេតុនេះសម្ដេចអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមគ្នាចូលរួមថែរក្សា និងអភិរក្សមរតកទាំង នោះឡើងវិញ។

​ក្នុងពិធីនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានណែនាំដល់ស្ថាប័នជំនាញ និងគ្រប់ភាគីពាក់ត្រូវខិត ខំស្រាវជ្រាវទម្រង់សិល្បៈទាំងនោះ និងត្រូវរៀបចំចងក្រង ព្រមទាំងផ្សព្វផ្សាយឡើងវិញផងដែរ។

កម្ពុជាត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថា ជាប្រទេសនៃមហាអំណាចសម្បត្តិវប្បធម៌។ ដោយសារ តែភាពសម្បូរបែបនៃមរតកវប្បធម៌នេះហើយ ទើបបណ្ដាលឱ្យមានមរតកខ្លះ មិនសូវត្រូវបានយកមក បង្ហាញជាសាធារណៈ ជូនសាធារណជនបានឃើញ បានមើល និងបានទស្សនា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ