ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មេឧក្រិដ្ឋជនបំផ្លាញធនធានធម្មជាតិ ឈ្មោះ សាល កំពុងតែធ្វើ សកម្មភាពដឹកជញ្ជូនអុសឈើស្រស់ ដែលទើបនឹងកាត់ចេញពីព្រៃអភិរក្ស យ៉ាងគគ្រឹកគគ្រែង តែមន្ត្រីជំនាញខេត្តកំពង់ធំ គ្មានចំណាត់ការអ្វីនោះឡើយ!
Wed,19 June 2024 (Time 11:27 PM)
ដោយ ៖ (ចំនួនអ្នកអាន: 96នាក់)

ខេត្តកំពង់ធំ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា មេឧក្រិដ្ឋជនខាងបំផ្លាញធនធានធម្មជាតិ ឈ្មោះ សាល និងក្រុមឈ្មួញដទៃទៀត នៅក្នុងខេត្តកំពង់ធំ បាននិងកំពុងតែបន្តធ្វើសកម្មភាព ដឹកជញ្ជូនអុសឈើស្រស់ ដែលទើបនឹងកាត់ចេញពីព្រៃអភិរក្ស យ៉ាងគគ្រឹកកក្រែង តែមន្ត្រីជំនាញខេត្តមួយនេះ គ្មានចំណាត់ការទាល់តែសោះ។ នេះបើយោងតាមប្រភពច្បាស់លាស់ បានផ្ដល់ឱ្យអង្គភាពបណ្ដាញសារព័ត៌មានយើងបានដឹងថានៅព្រលប់ថ្ងៃទី ១៨ ខែ មិថុនាឆ្នាំ ២០២៤។

ប្រភពបញ្ជាក់ថា៖ ជាយូរយាងណាស់មកហើយ និងរហូតមកដល់ពេលនេះ ឈ្មួញឈើអុសស្រស់ ឈ្មោះ សាល បាននឹងកំពុងគៀងគោ ប្រជាពលរដ្ឋមួយចំនួន ឱ្យចូលទៅកាប់បំផ្លាញព្រៃឈើ ដែលជាធនធានធម្មជាតិ ក្នុងតំបន់ដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតនៅភូមិសាស្ត្រ ឃុំពពក ស្រុកស្ទោងខេត្តកំពង់ធំយកមកលក់ឲ្យខ្លួន ហើយលោកសាល នេះបានដឹកយ៉ាងណាធិបតេយ្យ ជុំវិញបញ្ហាមន្ត្រីជំនាញ បានរក្សាភាពស្ងៀមស្ងាត់។

ប្រភពបានបន្តទៀតថា លោកសាល ដែលជាមេឈ្មួញឈើចាស់វស្សា បានដឹកជញ្ជូនឈើអុស ប្រភេទឈើស្រស់ ចេញពីតំបន់ការពារ យ៉ាងអាណាធិបតេយ្យ ចំណែកឯជំនាញពាក់ព័ន្ធគ្រប់ស្ថាប័នបានរក្សាភាពស្ងៀមស្ងាត់ ហាក់ទទួលបានលាបសក្ការៈពីក្រុមឈ្មួញ ឈ្មោះ សាល នេះ ព្រោះមិនឃើញមានការទប់ស្កាត់ឬក៏បង្ក្រាប ដែលធ្វើអោយឈ្មួញឈើរូបនេះ រិតតែបានដៃ ធ្វើការដឹកជញ្ជួនទាំងយប់ទាំងថ្ងៃយ៉ាងដូច្នេះ។

ប្រភពបញ្ជាក់ថា បច្ចុប្បន្ននេះមហាជន បាននិងកំពុងឃ្លាំមើលបទល្មើសក្នុងដែនជុំម្រកសត្វព្រៃបឹងពែរនេះ ហើយក៍បានធ្វើការគោរពស្នើសុំ លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ លោកប៊ុនសុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ លោក សុីតូ មន្ត្រីរដ្ឋបាលព្រៃឈើស្រុកស្ទោង និង ឯកឧត្ដម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ហើយក៏ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេត្តាចាត់វិធានការចុះបង្ក្រាបឈ្មួញឈើរូបនេះផងទាន។

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ