(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងវិធានការចំពោះក្មេងទំនើង ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ថ្លែងក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា កម្លាំងនគរបាលរាជធានីភ្នំពេញ នឹងនៅតែបន្ដវិធានការម៉ឺងម៉ាត់ ដើម្បីធានាសន្ដិសុខក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ សំដៅរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយជូនប្រជាពលរដ្ឋ។លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ថា ប្រតិបត្តិការនេះ គឺអនុវត្តតាមបទបញ្ជាម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាថា ករណីក្មេងទំនើងនេះ បើងើបមួយវៃមួយ មិនអត់ឱនជានិច្ចខាន ហើយត្រូវឲ្យក្មេងទំនើងបង្កអុកឡុកក្នុងសង្គម ប៉ះពាល់ដល់កិត្តិយសរបស់ប្រទេសជាតិនោះឡើយ។បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, ក្រៅពីវិធានការច្បាប់ វិធានការអប់រំក៏ត្រូវដើរទន្ទឹមគ្នានេះផងដែរ ពោលឪពុក ម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ត្រូវជួយអប់រំណែនាំដល់យុវជន យុវតី ឲ្យដើរតាមគន្លងត្រឹមត្រូវ ជៀសវាងប្រព្រឹត្តអំពើអបាយមុខផ្សេងៗ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ