ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកកោះញែកអាណត្តិទី៤
Sat,15 June 2024 (Time 08:57 AM)
ដោយ ៖ (ចំនួនអ្នកអាន: 82នាក់)

ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលស្រុកកោះញែក រៀបចំពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុកអាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ ឃន សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថងសាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរី។

ពិធីនេះមានការចូលរួមពីសំណាក់ លោក ឌឹម នី អភិបាលនៃគណៈអភិបាលស្រុកកោះញែកប្រធានក្រុមប្រឹក្សា សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងស្រុកព្រមទាំងចៅសង្កាត់ ប៉ុស្ត៍រដ្ឋបាលឃុំសង្កាត់ទាំង៦។

ឯកឧត្តម ជាក់ ម៉េងហ៊ាងអភិបាលរងខេត្ត មានប្រសាសន៍ថា ក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋក្នុងស្រុកទាំងមូល ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង ក្នុងក្របខណ្ឌ ដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ឯកឧត្តម ជាក់ ម៉េង ហ៊ាង បន្ថែមថា ពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាស្រុកអាណត្តិទី៤ គឺអនុលោមតាមមាត្រា ៦២ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានកំណត់។ ទន្ទឹមនិងនោះ លោក អភិបាលរងខេត្ត ក៏បានថ្លែងនូវការអបអរសាទរ និងកោតសរសើរដល់លោក លោកស្រី ដែលជាសមាជិក សមាជិកា ក្រុមប្រឹក្សាស្រុកដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាស្រុកកោះញែក អាណត្តិទី៤ ដើម្បីបន្តដឹកនាំ សំដៅចូលរួមថែរក្សាសុខសន្ដិភាព ស្ថេរភាព និងបន្តការអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

ឯកឧត្តម ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានឱ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក។ដោយមានកម្លាំងអធិការដ្ឋាននគរបាលស្រុក កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុក កម្លាំងផ្នែកសឹករងស្រុក រួមសហការជាមួយរដ្ឋបាលសង្កាត់ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ បានយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឱ្យប្រជាពលរដ្ឋគ្រប់រូបក្នុងដែនសមត្ថកិច្ច មានសុវត្ថិភាព រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ជាពិសេសបានអនុវត្តប្រជុំជាប្រចាំដើម្បីត្រួតពិនិត្យសភាពការណ៍ ដាក់ចេញផែនការ និងវិធានការជាក់ស្តែងក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពក្នុងរង្វង់ដែនសមត្ថកិច្ចរបស់ខ្លួន។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាអាណត្តិទី៤ របស់រាជរដ្ឋាភិបាល លោក កែវ សូត្រ ប្រធានក្រុមប្រឹក្សាស្រុកកោះញែក ១រូប ប្រកាសតែងតាំងសមាជិកក្រុមប្រឹក្សាស្រុកចំនួន ១២រូបផងដែរ ដែលប្រព្រឹត្តទៅនៅសាលប្រជុំស្រុកកោះញែក ខេត្តមណ្ឌលគិរី ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ