ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចធិបតី ឲ្យបន្ដដោះស្រាយ ផលប៉ះពាល់មួយចំនួនទៀត ក្នុងគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកស្ទឹងព្រែកត្នោត
Fri,14 June 2024 (Time 05:19 PM)
ដោយ ៖ (ចំនួនអ្នកអាន: 76នាក់)

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ណែនាំអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្ដដោះស្រាយបញ្ហាផលប៉ះពាល់មួយចំនួនទៀត នៅក្នុងគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកស្ទឹងព្រែកត្នោត ស្ថិតនៅខេត្តតាកែវ កណ្តាល និងរាជធានីភ្នំពេញ

នាឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងប្រព័ន្ធពង្វាងទឹក និងប្រព័ន្ធស្រោចស្រព ខេត្តតាកែវ កណ្តាល និងរាជធានីភ្នំពេញ នាថ្ងៃទី១៤ មិថុនា សម្ដេចធិបតី បានថ្លែងថា ប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ចេញពី ភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណបនេះ ពិតជាមានសារសំខាន់ ក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ និងតំបន់ជាយក្រុងភ្នំពេញមួយចំនួនទៀត។

សម្ដេចធិបតីបន្ដថា ប្រព័ន្ធនេះ ក៏បានផ្ដល់ប្រភពទឹកសម្រាប់ ការស្រោចស្រពដល់ប្រជាពលរដ្ឋ ក្នុងការបង្កបង្កើនផលផងដែរ។ សម្ដេចធិបតីគូសបញ្ជាក់ថា «ខេត្ត និងក្រសួង ស្ថាប័នពាក់ព័ន្ធ សូមបន្ដជួយ ហើយការដោះស្រាយផលប៉ះពាល់ចំនួនទៀត សូមខំប្រឹងដោះ ហើយប្រជាពលរដ្ឋ សូមចូលរួម ដើម្បីយើងបានផលរួមទាំងអស់គ្នា»។

ជាមួយគ្នានេះ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ រស់នៅតាមបណ្ដាយប្រឡាយ ឬស្ទឹងព្រែកត្នោត ដែលបានចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីឲ្យគម្រោងនេះចេញជារូបរាង។ សម្ដេចបន្ដថា ប្រជាពលរដ្ឋ នឹងលែងព្រួយបារម្ភទៀតហើយ អំពីបញ្ហាទឹកជំនន់ជន់លិចក្នុងរដូវវស្សា បន្ទាប់គម្រោងនេះសាងសង់រួចរាល់។

សូមបញ្ជាក់ថា គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណបត្រូវអនុវត្តជាបីជំហាន ដោយបច្ចុប្បន្នក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តជំហានទី១ និងទី២ ដោយចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០២៤ ។ ការងារសំខាន់ៗរបស់គម្រោង រួមមាន៖ ស្តារស្ទឹង និងប្រឡាយចំនួន១០ខ្សែ ប្រវែងប្រមាណ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះ មានសាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែងបំពាក់ដោយម៉ូទ័របូមទឹក ចំនួន២៧គ្រឿង និងសំណង់ ទ្វារទឹក(ក្បាលហុង) ចំនួន១កន្លែង ។

ក្នុងអំឡុងពេលចុះពិនិត្យវឌ្ឍនភាពគម្រោងការងារ សម្តេចធិបតីអញ្ជើញពិនិត្យលើ ការងារសាងសង់សំណង់ទ្វារទឹក និងស្ដារស្ទឹងតូចប្រវែង៥១គីឡូម៉ែត្រ ចាប់ពីស្ទឹងព្រែកត្នោត ក្នុងឃុំរលាំងចក ខេត្តកំពង់ស្ពឺ ដល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល , ការងារសាងសង់ ស្ថានីយបូមទឹកសាក់សំពៅ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានសំណង់អគារកម្ពស់៨ម៉ែត្រ និងទទឹង២៧ ម៉ែត្រ មានក្បាលបូម៦គ្រឿង និងការងារស្ដារប្រឡាយព្រែកហូរប្រវែង ៧,២គីឡូម៉ែត្រនៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោតស្ថិត ក្នុងភូមិសាស្ត្រខេត្តកណ្តាល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ