ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចធិបតី៖ ប្រព័ន្ធធារាសាស្ត្ររំដោះទឹកស្ទឹងព្រែកត្នោត នឹងផ្ដល់ទឹកខួបប្រាំងខួបវស្សាដល់កសិករ
Fri,14 June 2024 (Time 05:16 PM)
ដោយ ៖ (ចំនួនអ្នកអាន: 83នាក់)

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្ររំដោះទឹកស្ទឹងព្រែកត្នោតនេះ ពិតជាមានសារសំខាន់ណាស់ក្រៅពីរំដោះទឹកចេញពីរាជធានីភ្នំពេញ និងតំបន់ជាយក្រុងមួយចំនួន ប្រព័ន្ធធារាសាស្ត្រនេះ ក៏នឹងក្លាយជាប្រភពផ្ដល់ទឹកខួបប្រាំងខួបវស្សា ដល់ប្រជាកសិករក្នុងការបង្កបង្កើនផលដំណាំផងដែរ។

ក្នុងឱកាសអញ្ជើញពិនិត្យប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹងព្រែកត្នោត នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ប្រព័ន្ធធារាសាស្ត្ររំដោះទឹកស្ទឹងព្រែកត្នោតនេះ មិនមែនផ្ដល់ផលតែរាជធានីភ្នំពេញប៉ុណ្ណោះទេ តែក៏បានជួយស្រោចស្រង់តំបន់ដែលធ្លាប់ជន់លិចជាង ៣០ ម៉ឺនហិកតា ដែលធ្លាប់រងផលប៉ះពាល់ដល់ស្រែចម្ការ លំនៅដ្ឋាន និងតំបន់រោងចក្រមួយចំនួនទៀតផងដែរ ស្ថិតក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ចេញពីភ្នំពេញ និងតំបន់រណបនេះ បានចំណាយថវិកាសាងសង់ និងស្ដារឡើងវិញជាង ៤០០ លានដុល្លារ។ ប្រព័ន្ធធារាស្រ្ដនេះ ក្រៅពីរំដោះជំនន់នៅភ្នំពេញ ក៏នឹងជួយរំដោះជំនន់ក្នុងតំបន់នៅតាមបណ្ដោយប្រឡាយផងដែរ ហើយព្រមទាំងផ្ដល់ប្រយោជន៍ ជាច្រើនទៀត រួមទាំងជួយផ្ដល់ទឹកសម្រាប់ធ្វើចម្ការស្រែ ផ្ដល់ជាផ្លូវថ្នល់សម្រា ប់ពលរដ្ឋធ្វើដំណើរ និងវិស័យទេសចរណ៍ផងដែ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ