ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម នេត្រ ភក្រ្តា អញ្ជេីញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានក្រុមប្រឹក្សាខេត្ត អាណត្តិទី៤
Fri,14 June 2024 (Time 05:14 PM)
ដោយ ៖ (ចំនួនអ្នកអាន: 87នាក់)

ខេត្តក្រចេះ ៖ ឯកឧត្តម រដ្ឋមន្រ្តីនៃក្រសួងព័ត៌មាន នេត្រ ភក្ត្រា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះពង្រឹងមូលដ្ឋាន ខេត្តក្រចេះ អញ្ជីញចូលរួមជាអធិបតីភាព ក្នុងការប្រកាសចូលកាន់មុខតំណែងប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹក ,ថ្ងៃ ព្រហស្បតិ៍ ៧ កេីត ខែជេស្ឋ ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២០៥៦៨ ត្រូវនឹងថ្ងៃ ទី ១៣ ខែ មិថុនា ឆ្នាំ២០២៤ ។

ពិធីនេះផងដែរ បានប្រព្រឹត្តទៅនៅសាលមហោស្រពខេត្តក្រចេះ ដោយមានការចូលរួម ពី សំណាក់ ឯកឧត្តម លោកជំទាវ ក្រុមការងារនៃរាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្ត ក្រចេះ រួមនិង ឯកឧត្តម ប្រធានសាលាដំបូងខេត្ត, ឯកឧត្តម ព្រះរាជ្ញាអបសាលាដំបូងខេត្ត ,លោក លោក ស្រី ជាអភិបាល , អភិបាលរងខេត្ត , លោក លោកស្រី អភិបាល អភិបាលរង ស្រុកទាំង ៧ និង លោក លោក ស្រី មេបញ្ជាការ , មេបញ្ជាការរងនៃកងកម្លាំងទាំងបីប្រភេទ ព្រមទាំង លោក លោកស្រី ប្រធាន , អនុប្រធានមន្ទីរ ជុំវិញខេត្ត ជាង៤០០នាក់ ។

ជាមួយគ្នានេះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជេីញ ស្វាគមន៍ និងអបអរសាទរ ឯកឧត្តម ហឿ សុីយ៉ែម នៅជាប្រធានក្រុមប្រឹក្សាខេត្ត អណ្តត្តិថ្មីនេះ និង ថ្លែងអំណរគុណ ចំពោះវត្តមាន ឯកឧត្តម លោក ជំទាវក្រុមការងារនៃរាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ និង ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ដែលបានអញ្ជេីញចូលរួមនាឱកាសនេះ ។

ឯកឧត្តមបន្តថា ៖ ក្រុមប្រឹក្សាអាណត្តិទី៣ បានរួមសហការគ្នាយ៉ាងល្អប្រសេីរ ក្នុងការអនុវត្តការងារនៅគ្រប់មូលដ្ឋាន ក្រុង ស្រុក ទាំង៧ដោយមិនរេីសអេីង ព្រមទាំងបានដោះស្រាយនូវរាល់សំណូមពររបស់ប្រជាពលរដ្ឋ នៅគ្រប់អង្គវេទិកាសាធារណៈ ប្រកបដោយក្តីមោទន ។

ឯកឧត្តម អភិបាលខេត្តបន្ថែមថា ៖ ដោយឈរលេីទិសដៅ ការងារឆ្នាំ២០២៤ ស្របតាមកម្មវិធីនយោបាយ យុទ្ធសាស្រ្តបញ្ចកោណតំណាក់កាលទី១ របស់រដ្ឋាភិបាល អណត្តិទី៧ នៃរដ្ឋភា បានអនុម័តក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តជាបន្តបន្ទាប់ ពិសេសដោយផ្អែកតាមសក្តានុពល និងតម្រូវការជាក់ស្តែងរបស់រដ្ឋបាលខេត្ត និងការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈហេីយនិងអនុវត្តនូវគោលការនយោបាយ«ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព » ។

ទីបញ្ចប់ ឯកឧត្តម អភិបាលខេត្ត និងសូមប្តេជ្ញា បន្តសហការ និងចូលរួមអនុវត្តការងារឱ្យបានខ្ចប់ខ្ជួន តាមតួនាទី ភារកិច្ច ជាមួយឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត អាណ្តត្តិទី៤ ថ្មីនេះ ក្នុងការណែនាំចង្អុលបង្ហាញ និងការដាក់ចេញផែនការ ទាំងផ្នែកបញ្ញត្តិ និងប្រតិបត្ត ឱ្យមានប្រសិទ្ធិភាព ហេីយទទួលបានជោគប្រកបដោយក្តីមោទក ។

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា មានប្រសាសន៍ថា ៖ ការចូលរួមអនុវត្ត កម្មវិធីកំណែទម្រង់ នានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំកាលទី១ ដែលបានកំណត់អាទិភាពជាគន្លឹះ គឺមនុស្ស ផ្លូវ ទឹក ភ្លេីង និងបច្ចេកវិទ្យា ។ ព្រមជាមួយគ្នានេះ ស្នូលយុទ្ធសាស្រ្តបញ្ចកោណ គឺផ្តោតលេីការពង្រឹងអភិបាលកិច្ចនិងការធ្វេីទំនេីបកម្ម ហេីយស្ថាប័នរដ្ឋ ក្លាយទៅជារដ្ឋបាលសាធារណៈ ទំនេីប ប្រកបដោយសមត្ថភាពខ្ពស់ខ្លាំងវៃឆ្លាត ហេីយស្អាតស្អំ ដេីម្បីធានានិរន្តរភាព ក្នុងដំណេីរការ រដ្ឋាបាលសាធារណៈនិងតំម្កល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋជាធំ ។ ការកសាងជាតិនិងពង្រឹងនិតិរដ្ឋសំដៅដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិប្រកបដោយបរិយាប័ន មិងចេរភាព ។ ឯកឧត្តម រដ្ឋមន្រ្តី បន្តថា ៖ ត្រូវអនុវត្តកិច្ចការងារ និងការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ឆ្លេីយតបឱ្យចំគោលដៅ ឆាប់រហ័សប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងយុត្តិធម៌ ។

ឯកឧត្តម បន្តទៀតថា៖ តាមរយៈព្រះរាជាក្រឹត្យរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តក្រចេះក្នុងអាណត្តិទី៤ មានចំនួន ២១រូប ដោយក្នុងនោះមាន ឯកឧត្តម ហឿ សុីយ៉ែមជាប្រធាន ។យោងតាមលទ្ធផលជាផ្លូវការ និងបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយ (គ.ជ.ប ) ចំនួនក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ សរុបចំនួន៤.២០០ រូប ដោយក្នុងនោះក្រុមប្រឹក្សារាជធានី ខេត្តចំនួន៥៥៩រូប និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ មានចំនួន ៣.៦៤១រូប ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ