ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងសាធារណការ ចេញសារាចរណែនាំ ស្តីពីវិធានការពង្រឹងការរក្សាសុវត្ថិភាពនាវា-ទូកចម្លងដឹកអ្នកដំណើរ
Thu,13 June 2024 (Time 09:43 AM)
ដោយ ៖ (ចំនួនអ្នកអាន: 63នាក់)

ភ្នំពេញ៖ អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកនៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបនឹងស្ថានភាពដែលអាចកើតមានជាយថាហេតុនូវគ្រោះថ្នាក់ក្នុងការធ្វើដំណើរតាមនាវា ឬទូក ជាពិសេសនៅក្នុងរដូវវស្សាដែលស្ថានភាពអាកាសធាតុមានការប្រែប្រួល និងតែងតែកើតមានជាញឹកញាប់នូវព្យុះ ភ្លៀង ខ្យល់កន្ត្រាក់ និងចរន្តទឹកហូរខ្លាំង ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសារាចរណែនាំ ១១ចំណុច ស្តីពីវិធានការពង្រឹងការរក្សាសុវត្ថិភាពនាវា-ទូកចម្លងដឹកអ្នកដំណើរ។

នៅក្នុងសារាចរណែនាំ ក្រសួងសាធារណការ បានណែនាំដល់ម្ចាស់អាជីវកម្ម កំពង់ចម្លងទាំងអស់ និងម្ចាស់នាវា-ទូកដឹកជញ្ជូនគ្រប់ប្រភេទ អំពីការពង្រឹងវិធានការសុវត្ថិភាព និងការរក្សា សុវត្ថិភាពនាវា-ទូកចម្លង ដូចតទៅ៖

១៖ គ្រប់អាជីវកម្មកំពង់ចម្លងទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់នាវា-ទូកចម្លងកែច្នៃខុសបច្ចេកទេសយកមកប្រើប្រាស់ជានាវា-ទូកចម្លង។

២៖ ត្រូវធានាថា នាវា-ទូកចម្លង បានទទួលការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជាប្រចាំទៅតាមការកំណត់ ក្នុងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងប្រកាសស្តីពីនីតិវិធីនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេស នាវាឆ្នេរសមុទ្រ និងនាវាផ្លូវទឹកក្នុងប្រទេស ដើម្បីធានាថានាវា-ទូកខ្លួនបានគោរពតាមវិធានបច្ចេកទេស សមស្របសម្រាប់ការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាព ជាពិសេសត្រូវយកចិត្តទុកដាក់លើចំណុច ចាំបាច់ដូចជា សំបកទូក គ្រឿងម៉ាស៊ីន ប្រព័ន្ធចង្កូត ដំបូលទូក ប្រព័ន្ធភ្លើង សញ្ញាសំឡេង ឧបករណ៍ សុវត្ថិភាពនៅលើទូក ឧបករណ៍សង្គ្រោះបឋម និងសញ្ញាប្រកាសអាសន្នជាដើម។

៣៖ ត្រូវរៀបចំកន្លែងអង្គុយ ឬឈរឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់សម្រាប់អ្នកដំណើរគ្រប់រូបដែលស្ថិត នៅលើនាវា-ទូក។

៤៖ ត្រូវណែនាំឱ្យអ្នកដំណើរអង្គុយ ឬឈរតាមកន្លែងសមស្របដែលអាចរក្សាលំនឹងរបស់នាវា-ទូក។

៥៖ ត្រូវពិនិត្យលើចំនួនអ្នកដំណើរ និងវត្ថុផ្សេងទៀតដែលដឹកតាមនាវា-ទូក ដើម្បីធានាថាទម្ងន់ផ្ទុកមិនត្រូវលើសសមត្ថភាពរបស់នាវា-ទូកជាដាច់ខាត។

៦៖ ត្រូវបំពាក់ឧបករណ៍ សម្ភារៈបរិក្ខារសុវត្ថិភាពចាំបាច់ផ្សេងទៀតនៅលើនាវា-ទូក ឱ្យបានគ្រប់គ្រាន់ដូចជា ពោងសុវត្ថិភាព ភ្លើងបំភ្លឺ និងអាវពោងជាដើម។

៧៖ ត្រូវរៀបចំចំណតសម្រាប់នាវា-ទូកចម្លងចេញចូល និងសម្រាប់អ្នកដំណើរឡើងនិងចុះចេញប្រកប ដោយសុវត្ថិភាព។

៨៖ ត្រូវដាក់ស្លាកណែនាំសុវត្ថិភាពដល់អ្នកដំណើរឱ្យបានយល់ដឹង និងត្រូវណែនាំអំពីសុវត្ថិភាពចម្បង របស់ខ្លួននៅលើនាវា ទូក ជាពិសេសត្រូវឱ្យអ្នកដំណើរពាក់អាវពោងឱ្យបានគ្រប់គ្នា មុនចេញដំណើរ។

៩៖ ត្រូវគ្រប់គ្រងអ្នកដំណើរឱ្យបានត្រឹមត្រូវ និងរក្សាសណ្តាប់ធ្នាប់របៀបរៀបរយក្នុងពេលធ្វើដំណើរ។

១០៖ ត្រូវធានាថានាវា-ទូកចម្លងមានក្រុមនាវិកគ្រប់គ្រាន់ដូចជា បរិបាលនាវា យន្តការរីនាវា ឬនាវិកផ្សេងទៀត ដែលមានសមត្ថភាពពេញលេញក្នុងការធ្វើប្រតិបត្តិការដឹកជញ្ជូនអ្នកដំណើរ។

១១៖ អ្នកបើកបរនាវា-ទូក ត្រូវយកចិត្តទុកដាក់ខ្ពស់លើស្ថានភាពផ្លូវទឹករំហូរទឹក និងព័ត៌មានស្តីពីអាកាសធាតុ ហើយក្នុងករណីអាកាសធាតុមិនអំណោយផលដូចជា មានភ្លៀងខ្លាំង ទឹកហូរខ្លាំង ឬខ្យល់កន្ត្រាក់ ខ្លាំងដែលអាចបង្កគ្រោះថ្នាក់ ត្រូវផ្អាកការធ្វើដំណើរសិន និងត្រូវរកទីសំចតសុវត្ថិភាពភ្លាម និងត្រូវរង់ចាំដល់ពេលអាកាសធាតុមានភាពប្រសើរឡើងវិញទើបអាចបន្តដំណើរបាន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ