ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
Thu,13 June 2024 (Time 10:56 PM)
ដោយ ៖ (ចំនួនអ្នកអាន: 108នាក់)

(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាអនុប្រធាន និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំលើកទី៦នេះ ត្រូវបានរៀបចំទ្បើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន២ ហើយជាលទ្ធផល៖

ទី១៖ សម្រេចផ្តល់នីតិសម្បទាជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចំនួន ៨៦រូប ក្នុងនោះស្រ្តី ១៧រូប។

ទី២៖ ពិនិត្យ និងពិភាក្សាលើការអនុវត្តគម្រោងដោះស្រាយវិវាទរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល និងតំបន់ជនជាតិដើមភាគតិច។

នៅក្នុងកិច្ចប្រជុំនេះ ជាមួយនឹងការវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារដែល អ.ដ.ក. សម្រេចបាននាដំណាក់កាលដំបូងនេះ ឧបនាយករដ្ឋមន្ត្រីបានចាត់ទុកថា ការសម្រេចផ្តល់នីតិសម្បទាជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចំនួន ៨៦ រូបនាពេលនេះ គឺជាជំហានថ្មីដ៏សំខាន់មួយទៀត ក្នុងដំណើរការនៃការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ក្នុងក្របខ័ណ្ឌនៃ អ.ដ.ក.។

ទន្ទឹមគ្នានេះ ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអង្គប្រជុំ ក៏បានណែនាំដល់ អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. នូវការងារជាអាទិភាពចំពោះមុខមួយចំនួន ក្នុងនោះ ក៏ផ្តោតលើការរៀបចំគម្រោងឆ្ពោះទៅមូលដ្ឋាន ដោយធ្វើកិច្ចសហការជាមួយក្រសួងមហាផ្ទៃ និងពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ លើការបណ្តុះបណ្តាលបច្ចេកទេសសម្រុះសម្រួលដោះស្រាយវិវាទដល់អាជ្ញាធរមូលដ្ឋាន និងជំរុញការផ្សព្វផ្សាយអំពីយន្តការ និងបេសកកម្មរបស់ អ.ដ.ក. ក្នុងការចុះទៅដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅសម្រេចបាននូវគោលបំណងចម្បងក្នុងការបង្កើត អ.ដ.ក. ដែលជាវិធានគន្លឹះមួយរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមគូសបញ្ជាក់ថា តាមការគ្រោងទុក នាព្រឹកថ្ងៃសុក្រស្អែកទី១៤ ខែមិថុនា ឆ្នាំ២០២៤ នេះ អ.ដ.ក. និងក្រសួងយុតិ្តធម៌ នឹងរៀបចំពិធីសច្ចាប្រណិធាន សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទទាំង៨៦រូប ដែលទទួលបាននីតិសម្បទាពី អ.ដ.ក. មុនពេលចាប់ផ្តើមអនុវត្តមុខងារជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ជាផ្លូវការ ស្របតាមច្បាប់កំណត់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ