ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំប្រជុំឆ្លងសេចក្តីព្រាងសេចក្តីណែនាំ ស្តីពីការកំណត់របៀបរបបនៃការធ្វើចំណាត់ការលិខិតស្នាម ឬឯកសាររដ្ឋបាលរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ
Wed,12 June 2024 (Time 08:37 AM)
ដោយ ៖ (ចំនួនអ្នកអាន: 102នាក់)

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងសេចក្ដីណែនាំ ស្ដីពីការកំណត់របៀបរបបនៃការធ្វើចំណាត់ការលិខិតស្នាម ឬឯកសាររដ្ឋបាល របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ កិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីអគ្គស្នងការរង, ប្រធាននាយកដ្ឋានកណ្ដាល, ប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ និងប្រធានលេខាធិការដ្ឋាន។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងដើម្បីកំណត់របៀបរបប នៃការធ្វើចំណាត់ការលិខិតស្នាម ឬឯកសាររដ្ឋបាល និងដើម្បីពង្រឹងរបៀបរបបនៃការបែងចែក និងការធ្វើចរាចរណ៍លិខិតស្នាម ឬឯកសាររដ្ឋបាល នៅក្នុងក្របខណ្ឌអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យកាន់តែស៊ីចង្វាក់ និងប្រកបដោយប្រសិទ្ធភាព សំដៅឆ្លើយតបចំពោះសំណូមពរក្នុងការចង្អុលដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានឡើងរាយការណ៍អំពីដំណើរការ សេចក្ដីព្រាងសេចក្ដីណែនាំនេះ ដោយបានរៀបចំឡើងជាពីរជម្រើស ដាក់ជូននាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងអង្គពិធីដើម្បីចូលរួមជាមតិយោបល់ផងដែរ។

នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា កន្លងទៅនេះរបៀបរបប នៃការធ្វើចំណាត់ការលិខិតស្នាម ឬឯកសាររដ្ឋបាលនានា ហាក់នៅមានចន្លោះប្រហោងដោយអន្លើរ ដូច្នេះហើយតាមរយៈសេចក្ដីព្រាងសេចក្ដីណែនាំនេះ នឹងក្លាយជាយន្ដការថ្មីមួយច្បាស់លាស់ និងរបៀបរបបទៅតាមឋាននុក្រម ក្នុងការចាត់ចែងលិខិតស្នាមនានា។ លើសពីនេះ សំដៅពង្រឹងដល់ប្រសិទ្ធភាព នៃការអនុវត្តតួនាទី ភារកិច្ចផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ