ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី ជំរុញទៅដល់សិស្សរដ្ឋបាលឲ្យស្គាល់ពីតម្លៃនិងតួនាទីរបស់ខ្លួន
Mon,10 June 2024 (Time 01:43 PM)
ដោយ ៖ (ចំនួនអ្នកអាន: 79នាក់)

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំទៅដល់សិស្សសាលាភូមិន្ទរដ្ឋបាលឲ្យស្គាល់ពីតម្លៃនិងតួនាទីរបស់ខ្លួន មិនចាំបាច់ទាល់តែសាលារឹតបន្តឹងនូវវិន័យនោះទេ។

ថ្លៃនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២៣ និងបើកវគ្គឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាលនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកទៅដល់សិស្សសាលាភូមិរដ្ឋបាលត្រូវយល់ថាខ្លួនជាអ្នកបម្រើរាស្ត្រ និងជាតិ ដែលត្រូវធ្វើខ្លួនឲ្យសមនឹងតម្លៃនេះ។

សម្ដេចថា៖ «សិស្សនីមួយៗគួរតែយល់ពីតម្លៃនិងកាតព្វកិច្ច តម្លៃនៃកៅអីមួយតម្លៃនៃរូបមួយតម្លៃនៃឈ្មោះពាក់នីមួយៗរបស់យើង។ [..] កិត្តិយសនិងតម្លៃគឺអាស្រ័យទៅលើសិស្សនីមួយៗ»។

សម្ដេចចង់ឱ្យសាលាភូមិន្ទរដ្ឋបាលមានវិន័យខ្ពស់ដោយមិនមានការចាំបាច់រឹតបន្តឹងខ្លាំងពេកលើសិស្សទាំងអស់នោះទេ។ សិស្សត្រូវរួមសហការគ្នាដើម្បីស្វ័យទទួលខុសត្រូវ និងស្វ័យពង្រឹងនូវវិន័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ