ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អ្នកសារព័ត៌មានដែលកាន់កាតក្រសួងព័ត៌មាន មានសិទ្ធិចុះយកព័ត៌មានគ្រប់កន្លែង (រាជធានី-ខេត្ត)
Thu,09 May 2024 (Time 12:22 PM)
ដោយ ៖ (ចំនួនអ្នកអាន: 172នាក់)

ភ្នំពេញ៖ អ្នកសារព័ត៌មានដែលកាន់កាតក្រសួងព័ត៌មាន មានសិទ្ធិចុះយកព័ត៌មានគ្រប់កន្លែង (រាជធានី-ខេត្ត) ដោយមិនបាច់មានលិខិតបញ្ជាក់ពីអង្គភាព (លិខិតបេសកកម្ម ឬលិខិតឧទ្ទេសនាម) លើកលែងតែអង្គភាពសារព័ត៌មានណា ដែលមានភ្នាក់ងារប្រចាំនៅខេត្តនោះ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតី “វេទិកាសាធារណៈអ្នកសារព័ត៌មាន” កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ដើម្បីក្តាប់នូវសំណើ សំណូមពរបញ្ហាប្រឈមរបស់បងប្អូនអ្នកសារព័ត៌មាន និងស្វែងរកដំណោះស្រាយ ដោយមានអ្នកសារព័ត៌មានចូលរួមប្រមាណ៤០០នាក់។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា ក្រសួងព័ត៌មានកំពុងរៀបចំរដ្ឋធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន សម្រាប់ឱ្យភាគីពាក់ព័ន្ធទាំងអស់អាចយកទៅអនុវត្តបានទាំងអស់គ្នា ក្នុងគោលបំណងរួមចំណែកលើកតម្កើងតម្លៃវិជ្ជាជីវៈសារព័ត៌មាន និងអភិវឌ្ឍន៍វិស័យសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។

សូមជម្រាបថា ថ្មីៗនេះអង្គភាពខ្ញុំបាទទួលបានព័ត៌មានថា មានលោកចៅហ្វាយខេត្តមួយរូប (មិនបានបញ្ជាក់ឈ្មោះ និងខេត្ត) បានបញ្ជាដល់មន្ទីរព័ត៌មានឱ្យមានការត្រួតពិនិត្យទៅលើអ្នកសារព័ត៌មានដែលចុះយកព័ត៌មានក្នុងខេត្តរបស់ខ្លួន គឺត្រូវតែសុំការអនុញ្ញាតជាមុនសិន ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសេរីភាពក្នុងការចុះយកព័ត៌មាន និងកំពុងតែមានគំនិតអវិជ្ជមានដើរបញ្ច្រាសទិស ខណៈរាជរដ្ឋាភិបាលចាត់ទុកថា អ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបានក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ និងស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវតែសហការឱ្យបានល្អប្រសើរជាមួយអ្នកសារព័ត៌មាន ពិសេសសេរីភាពសារព័ត៌មាននៅកម្ពុជា ក៏កំពុងត្រូវបានលើកកម្ពស់ និងមានសេរីភាពល្អប្រសើរ។

ពាក់ព័ន្ធប្រភពដែលបានលើកឡើងខាងលើនេះដែរ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានប្រាប់ថា រហូតដល់ម៉ោងនេះ លោកមិនទាន់ទទួលបានព័ត៌មានថា មានខេត្តណាមួយដែលគេហាមមិនឱ្យអ្នកសារព័ត៌មានចុះទៅយកព័ត៌មាន ឬទាល់តែសូមច្បាប់ជាមុននោះទេ ប៉ុន្តែបើសិនជាមានមែន ជាការសោកស្តាយ ដោយសារថា រដ្ឋមន្រ្តីក្រសួងព័ត៌មានលោកទើបបានប្រកាសថ្មីៗនេះអំពីសេរីភាពសារព័ត៌មានកំពុងតែមានលក្ខណៈប្រសើរ មានសេរីភាពពេញលេញ។

លោក ពុយ គា បានបន្តថា វាជាសេរីភាពសារព័ត៌មានក្នុងការដើរយកព័ត៌មានតាមបណ្តាខេត្ត-ក្រុងទាំងអស់ លើកលែងតែកន្លែង ឬស្ថាប័នខ្លះដែលតម្រូវឱ្យមានការសុំការអនុញ្ញាតជាមុន ជាទម្លាប់ទូទៅ ប៉ុន្តែមិនមែនកម្រិតក្នុងទឹកដីខេត្តទាំងមូលនោះទេ។ លោកបន្ថែមថា បើសិនមានការហាមឃាត់អញ្ចឹងមែន ជាការសោកស្តាយ និងសុំអំពាវនាវកុំឱ្យមានការរឹតត្បិតដល់ថ្នាក់ហ្នឹង ដើម្បីបង្ហាញពីប្រទេសកម្ពុជា ដែលគោរពលិទ្ធិប្រជាធិបតេយ្យ និងបង្ហាញពីសេរីភាពសារព័ត៌មាន។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ទិវាសេរីភាពសារព័ត៌មាន និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើអ្នកសារព័ត៌មាន ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានគ្រប់ជ្រុងជ្រោយ មិនត្រូវធ្វើការវិនិច្ឆ័យតែម្ខាង ហើយដើរតួជាតុលាការ។

សម្តេចបានថ្លែងដូចនេះថា «ខ្ញុំសំណូមពរបងប្អូន នៅក្នុងតួនាទីជាអ្នកសារព័ត៌មាន ទោះបីជាមានអាជ្ញាប័ណ្ណ ឬមិនមានអាជ្ញាប័ណ្ណ ជាឆន្ទៈរបស់យើង យើងចង់ផ្តល់ព័ត៌មានពិតប្រាកដឱ្យអ្នកមើលបានគ្រប់ជ្រុងជ្រោយ ប៉ុន្តែលទ្ធភាពពេលវេលាខ្លះយើងអត់មាន យើងបានមួយជ្រុង ប៉ុន្តែសុំដើរតួជាអ្នកព័ត៌មាន កុំដើរតួជាអ្នកធ្វើតុលាការ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បើយើងបានដឹងពីព័ត៌មានមួយជ្រុងហើយ ព្យាយាមទៅរកព័ត៌មានមួយជ្រុងទៀតមកផ្គុំគ្នាឱ្យបានគ្រប់គ្រុងជ្រោយ ហើយសូមកុំធ្វើការវិនិច្ឆ័យមុន ត្រូវខិតខំព្យាយាមរកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ។ ការស្រាវជ្រាវឱ្យបានគ្រប់ទម្រង់ និងគ្រប់ជ្រុងជ្រោយនេះ សូមលើកទឹកចិត្ត គឺផ្សាយមិនមែនកាន់ជើងអ្នកណាទេ ផ្សាយក្នុងនាមឆន្ទៈរបស់យើងជាអ្នកអព្យាក្រិត ជាអ្នកប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីផ្សព្វផ្សាយ។

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានស្នើសុំឱ្យអ្នកសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ជំហរ មានក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានច្បាស់ មិនថាព័ត៌មាននោះជាវិជ្ជមាន ឬអវិជ្ជមាននោះទេ គឺត្រូវព្យាយាមរកឱ្យបានគ្រប់ជ្រុងជ្រោយ ផ្សាយទៅតាមអ្វីដែលយើងអាចធ្វើបាន គឺកុំឱ្យយើងក្លាយជាអ្នកយកព័ត៌មានផង ជាអ្នកកាត់ទោសផង។

សម្តេចក៏បានថ្លែងផងដែរថា ដើម្បីឱ្យអំណាចទី៤ មានឥទ្ធិពល ទាល់តែមានការផ្តល់ឱ្យតម្លៃ ហើយអ្នកដែលឱ្យតម្លៃមិនមែនក្រសួងព័ត៌មានទេ គឺប្រជាជន តើសារព័ត៌មានហ្នឹងប្រជាជនជឿទេ នេះហើយជាតម្លៃពិត។ មានអំណាច មិនប្រាកដថាមានឥទ្ធិពលទេ ហើយមានឥទ្ធិពល ក៏មិនប្រាកដថា មានអំណាចដែរ។

សម្តេចក៏បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ រួមគ្នាប្រឆាំងនូវព័ត៌មានក្លែងក្លាយ ឬក៏ Fake News ខណៈព័ត៌មានបែបនេះ វានឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ