ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រការរៀបចំមហាសន្និបាតតំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ នៅខេត្តសៀមរាប នាដើមខែមិថុនា
Fri,31 May 2024 (Time 09:00 PM)
ដោយ ៖ (ចំនួនអ្នកអាន: 103នាក់)

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគាំទ្រការរៀបចំមហាសន្និបាតតំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ (2024 JCI ASPAC Angkor Cambodia) នឹងមានការអញ្ជើញចូលរួមពីសមាជិក សភាយុវពាណិជ្ជករអន្តរជាតិ ប្រមាណជាង ៤០០០នាក់ នៅខេត្តសៀមរាប នាដើមខែមិថុនា ខាងមុខនេះ។

ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤, លោក លី ឧត្តម ប្រធានថ្នាក់ជាតិសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ឆ្នាំ២០២៤ បានជម្រាបជូនពីដំណើរការរៀបចំមហាសន្និបាតតំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ (2024 JCI ASPAC Angkor Cambodia) ដែលជាព្រឹត្តិការណ៍ដ៏ធំមួយរបស់ សភាយុវពាណិជ្ជករអន្តរជាតិប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ដែលគ្រោងរៀបចំឡើងចាប់ពីថ្ងៃទី០៦-០៩ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិកសភាយុវពាណិជ្ជករអន្តរជាតិរហូតដល់ប្រមាណ ៤ ០០០នាក់ មកពីបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក។

លោក លី ឧត្តម បានជម្រាបជូនថា សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ជាអង្គការមិនរកប្រាក់ចំណេញដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១០ និងប្រកាសទទួលស្គាល់ជាផ្លូវការក្នុងឆ្នាំ២០១២។ បច្ចុប្បន្នសភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា មាន ៦សាខា នៅក្នុងស្រុក ដែលរួមមាន៖ សាខាភ្នំពេញ សាខា ចតុមុខ, សាខា មេគង្គ, សាខាទួលគោក, សាខាច្បារអំពៅ និងសាខាសៀមរាប។

ក្នុងរយៈពេលកន្លងមក សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បានបង្កើតនៅកម្មវិធីជាច្រើនក្នុងទិសដៅដោះស្រាយបញ្ហាសង្គម និងអភិវឌ្ឍធនធានយុវពាណិជ្ជករ ឱ្យក្លាយជាសហគ្រិនឆ្នើម ស្របតាមទស្សនៈរបស់អង្គភាព និងគោលនយោបាយ អភិវឌ្ឍរបស់ប្រទេសកម្ពុជា។

ជាក់ស្តែង សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ និងជាអ្នករៀបចំ សន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០២៤ (2024 JCI Asia and The Pacific Conference) ដែលជាកម្មវិធីដ៏ធំមួយ របស់សភាយុវពាណិជ្ជករអន្តរជាតិក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងមានការចូលរួមពីសមាជិកសភាយុវពាណិជ្ជករអន្តរជាតិ រាប់ពាន់នាក់ មកពីបណ្តាប្រទេសជាច្រើនលើសកលលោក ហើយកម្មវិធីប្រារព្ធឡើង រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋារគារសុខា ខេត្តសៀមរាប។

ដូច្នេះនេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បានស្នើសុំការគាំទ្រពីរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងការរៀបចំកម្មវិធីខាងលើដើម្បីអាចឱ្យ កម្មវិធីប្រព្រឹត្តបានទៅដោយរលូន និងទទួលបានជោគជ័យ ក៏ដូចជាការបង្កើតឱកាសដល់ សក្តានុពលវិនិយោគ និងការផ្សព្វផ្សាយអំពីទេសចរណ៍របស់ប្រទេសកម្ពុជា។

រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានផ្តល់ការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការត្រៀមរៀបចំព្រឹត្តការណ៍ជាអន្តរជាតិ «សន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០២៤» នៅលើទឹកដីអង្គរ ខេត្តសៀមរាប ដើម្បីបង្ហាញពីសក្តានុពល ទេសរណ៍ ប្រពៃណី វប្បធម៍ដ៏សម្បូរបែប និងជាការបង្ហាញពីភាពរីកចំរើនលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា ហើយជាការទាក់ទាញភ្ញៀវទេសចរ មកទស្សនាកម្ពុជាកាន់តែច្រើនឡើងបន្ថែម។

រដ្ឋមន្ត្រី បានបញ្ជាក់ពីការគាំទ្រ និងកិច្ចសហការក្នុងការផ្សព្វផ្សាយអោយបានទូលំទូលាយនូវព្រឹត្តការណ៍សន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០២៤ (2024 JCI Asia and The Pacific Conference) ហើយការផ្សព្វផ្សាយនៅតាមប្រពន្ធ័ជាច្រើនរបស់ក្រសួងព័ត៌មាន ចាប់ពីដំណើរការរៀបចំឆ្ពោះទៅកម្មវិធីបើកជាផ្លូវការ កម្មវិធីផ្សេងៗទៀតដែលមាននៅក្នុងព្រឹត្តការណ៍ ដើម្បីអោយសាធារណៈជនបានដឹង ជាពិសេសផ្តោតសំខាន់ក្នុងការផ្សព្វផ្សាយទៅកាន់អន្តរជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ