ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រង ការពារ ធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
Thu,30 May 2024 (Time 04:35 PM)
ដោយ ៖ (ចំនួនអ្នកអាន: 147នាក់)

(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេលមួយខែកន្លងមកនេះក្នុងការ គ្រប់គ្រង ការពារធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ក្នុងកិច្ចប្រជុំនេះលោក ងួន រតនៈ បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញគ្រប់ស្ថាប័ន ដែលមានការពាក់ព័ន្ធបានខិតខំប្រឹងប្រែងក្នុងការអនុវត្តតាម បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងផែនការ ប្រើប្រាស់កម្លាំងសរុប វិធានការសរុប ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំដោយទទួលបានលទ្ធផលល្អ គួរជាទីមោទនៈ។

លើសពីនេះទៀត អភិបាលខេត្តកំពង់ធំ បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងមន្ត្រីស្ថាប័នជំនាញ ដែលមានការពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តឱ្យ មានប្រសិទ្ធភាព នូវបទបញ្ជារបស់សម្ដេចប្រមុខរាជរដ្ឋាភិបាល ដោយត្រូវផ្សព្វផ្សាយជូនប្រជាពលរដ្ឋឲ្យបានយល់ជ្រួតជ្រាប និងត្រូវបន្តសកម្មភាពបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។

យោងតាមរបាយការណ៍កិច្ចប្រជុំ ស្ដីពីកិច្ចប្រតិបត្តិការ ក្នុងការប្រើប្រាស់កម្លាំងសរុប វិធានការសរុប រយៈពេលមួយខែបានឱ្យដឹងថា ទទួលបានលទ្ធផលជោគជ័យ គួរជាទីមោទនៈ ដោយបានរកឃើញ និងរឹបអូសវត្ថុតាង ដែលជនល្មើសកាប់ទន្ទ្រានយកមករក្សាទុក និងបានចាប់ឃាត់ខ្លួនជនល្មើសមួយចំនួន ដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសទៅតាមច្បាប់ជាធរមាន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ