ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនក្រុមក្មេងទំនើងម្នាក់ ក្នុងចំណោមបក្ខពួកដែលជិះម៉ូតូដេញកាប់គ្នា នៅមុខផ្សារអង្គតាសោម ស្រុកត្រាំកក់
Thu,30 May 2024 (Time 10:34 AM)
ដោយ ៖ (ចំនួនអ្នកអាន: 129នាក់)

(តាកែវ)៖ បន្ទាប់ពីមានករណីក្រុមក្មេងទំនើងដេញកាប់គ្នា លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានចុះដឹកនាំកម្លាំងស្រាវជ្រាវ ហើយនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅក្នុងចំណោមបក្ខពួកមួយចំនួន ដែលបានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយកាំបិត ពូថៅ ដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ នៅចំណុចខាងមុខផ្សារអង្គតាសោម លើបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។

ប្រតិបត្តិការចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យខាងលើ ដឹកនាំបញ្ជាផ្ទាល់ពីលោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានថ្លែងប្រាប់ឲ្យដឹងថា កម្លាំងអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់។ កម្លាំងជំនាញកំពុងបន្តធ្វើការសាកសួរជនសង្ស័យម្នាក់ ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ដើម្បីឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យផ្សេងៗ យកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានអះអាងថា ជនសង្ស័យ៣នាក់ទៀត ដែលរត់គេចខ្លួនសមត្ថកិច្ចបានកំណត់មុខសញ្ញារួចរាល់អស់ហើយ កំពុងតែសុំដីកាចាប់ខ្លួនពីព្រះរាជអាជ្ញា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ