ខេត្តកំពង់ស្ពឺ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានចេញបទបញ្ជាលោក អ៊ូច ភា អភិបាលខេត្តតាកែវ ត្រូវរកឲ្យឃើញក្រុមក្មេងទំនើង ដេញកាប់គ្នាអនាធិបតេយ្យ នៅម្ដុំផ្សារអង្គតាសោម ក្នុងស្រុកត្រាំកក់។កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមក្មេងទំនើង បានប្រដេញវាយគ្នា ប្រដាប់ដោយកាំបិត ពូថៅ យ៉ាងអនាធិបតេយ្យ នៅចំណុចខាងមុខផ្សារអង្គតាសោម លើបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។នាឱកាសអញ្ជើញជាអធិបតី សម្ពោធសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា» ស្ថិតនៅឧទ្យានជាតិ ព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នាព្រឹកថ្ងៃ៣០ ឧសភា សម្ដេចធិបតីមានប្រសាសន៍ថា «ម្សិលមិញស៊ែរ ចៅហ្វាយខេត្តតាកែវ រកឲ្យឃើញក្រុមកាប់ដាវ នៅស្រុកត្រាំកក់ ឥឡូវរកបាន ២ ឬ ៣នាក់ហើយ តាមរកឲ្យឃើញ។ នៅកន្លែងខ្លះ ដាវសាម៉ូរៃ មិនគួរលក់ មិនដឹងលក់ធ្វើអី។ ប៉ុន្ដែរឿងអាវុធ ជារឿងមួយ អាវុធមិនសម្លាប់មនុស្សទេ អាវុធមិនធ្វើខុសទេ មនុស្សនេះឯង»៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ