ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានចូលរួមកិច្ចពិភាក្សាជាមួយអ្នកវិនិយោគលើការកែច្នៃស្វាយចន្ទី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាត្រូវការ និងស្វាគមន៍ដៃគូវិនិយោគទាំងអស់លើវិស័យកសិកម្ម ជាពិសេសលើការកែច្នៃសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ ជាអាទិ៍ចិន និងអឺរ៉ុប។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កម្ពុជាមានស្វាយចន្ទីល្អ រសជាតិឆ្ងាញ់ ដែលកំពុងត្រូវការអ្នកកែច្នៃ នាំចេញប្រកបដោយគុណភាព មានតម្លៃបន្ថែមខ្ពស់ ដែលអាចផ្តល់ផលចំណេញទាំងកសិករ និងក្រុមហ៊ុន។ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមអំពីផលិតផលកសិកម្មរបស់ខ្មែរ ដែលមានសក្តានុពលមួយចំនួនទៀត ដូចជាស្វាយ ចេកអំបូងលឿង កៅស៊ូ និងអង្ករជាដើម ដែលត្រូវការក្រុមហ៊ុនផ្សព្វផ្សាយ ធ្វើទីផ្សារ និងនាំចេញទៅក្រៅប្រទេស។ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់បញ្ជាក់អំពីកម្មវិធីគោលនយោបាយអាទិភាពរបស់ក្រសួង គឺការជំរុញសហគមន៍កសិកម្មទំនើប ដែលជួយដល់ក្រុមហ៊ុនក្នុងការប្រមូលទិញ និងធ្វើកិច្ចសន្យាជាមួយសហគមន៍ផលិត ហើយក្រសួងនឹងជួយគាំទ្របន្ថែម ដើម្បីឱ្យដំណើរការប្រព្រឹត្តទៅបានរលូន ទទួលបានជោគជ័យ និងមានផលចំណេញពិតប្រាកដដល់គ្រប់ភាគីពាក់ព័ន្ធ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ