នគរបាលស្រុកថ្មគោលបង្រ្កាបករណីហិ-ង្សាដោយចេតនាឃាត់ខ្លួនមុខសញ្ញាចំនួន០៥នាក់អនុវត្តតាមច្បាប់
(បាត់ដំបង)កាលពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៤សមត្ថកិច្ចនគរ បាលនៃអធិការដ្ឋានន គរបាលស្រុកថ្មគោលបានបញ្ជូនជនសង័្សយចំនួន០៥នាក់ពាក់ព័ន្ធករ ណីហិ-ង្សាដោយចេតនាមានស្ថា នទម្ងន់ទោសនិងធ្វើឱ្យខូចខាត ដោយចេតនាមានស្ថាទម្ងន់ ទោស (ប្រើកាំ-បិ-តកា-ប់)មួយករណីមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបងដេីម្បីចាត់វិធានការតាមផ្លូវច្បាប់ដែលជនសង័្សយខាងលេីរួមមាន៖
១-ឈ្មោះ ហម ពុំភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិតាកុយ សង្កាត់ក្ដុលដូនទាវ ក្រុងនិងខេត្តបាត់ដំបង ។
២-ឈ្មោះ ហាក់ ណុចភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិចំការសំ រោ ង២ សង្កាត់ចំការសំរោង ក្រុងនិងខេត្តបាត់ដំបង។
៣-ឈ្មោះ ពៅ មេសាភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិចំការសំរោង ២ សង្កាត់ចំការសំរោង ក្រុងនិងខេត្តបាត់ដំបង ។
៤-ឈ្មោះ យ៉ាន រតនាភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងនិងបាត់ដំបង។
៥-ឈ្មោះ រិន ផារ៉េត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកាប់គោថ្មីសង្កាត់អូរចារ ក្រុងនិងខេត្តបាត់ដំបង ។
សូមបញ្ជាក់ជូនថាកាលពីថ្ងៃទី០៤ខែឧសភាឆ្នាំ២០២៤ វេលាម៉ោង០៨និង៣០នាទីសមត្ថកិច្ចនគរបាលបានទទួលបណ្ដឹងពីជនរងគ្រោះពីឈ្មោះ ហុីង សុីអៀង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានប្ដឹងទៅលើជន សង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន០១ក្រុមមានគ្នាប្រហែល១០នាក់ ជិះម៉ូតូប្រហែល ០៥គ្រឿង បានធ្វើ សកម្មភាពកាប់មកលើខ្លួនបណ្ដាលឱ្យរងរបួសត្រង់ខ្នង និងកាប់ម៉ូតូបណ្តាលឱ្យខូចខាត០១គ្រឿងម៉ាកហុងដាឌ្រីមនាវេលាម៉ោង០០និង២៥នាទី ឈានចូលថ្ងៃទី០៤ខែឧសភាឆ្នាំ២០២៤ នៅចំណុចក្រុមទី០៨ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្រោយទទួលពាក្យបណ្តឹងនិងស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ ទោ សេង លុច អធិការនគរបាលស្រុកថ្មគោលបានដឹកនាំកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាគី រួមជាមួយកម្លាំងជំនាញការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានន គរបាលខេត្តបាត់ដំបង ធ្វើការស៊ើបអង្កេតស្រាវ ជ្រាវ រហូតដល់ឃាត់ខ្លួននិងដកហូតកាំ-បិ-តចំនួន ០២ ដេីម។
នៅពេលធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួននិងបក្ខពួកមានគ្នាប្រហែល ១០នាក់ពិតជាបានធ្វើប្រើប្រាស់កាំ-បិ-ត កា-ប់ទៅលើជនរងគ្រោះ ពិតប្រាកដមែន៕