(បាត់ដំបង)៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានចាប់ និងបញ្ជូនក្មេងទំនើងចំនួន៣នាក់ ទៅតុលាការនៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្រោយប្រើដាវសាំម៉ូរ៉ៃ និងកាំបិតកាប់ជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់។សូមបញ្ជាក់ថា ក្រុមបង្កនេះបានប្រព្រឹត្តអំពើហិង្សានៅវេលាម៉ោង០០និង១០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចអនុវិទ្យាល័យមោង ភូមិពោធិ៍១ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។តាមរបាយការណ៍កងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា បន្ទាប់កើតហេតុភ្លាមៗនោះ និងយោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ វាសនា វណ្ណ: អាយុ២១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិចកតូច ឃុំកកោះ ស្រុកមោងឬស្សី រួចមក កម្លាំងជំនាញបានធ្វើការបង្ក្រាបបានភ្លាមៗ និងចាប់ក្រុមបង្កបាននៅចំណុចអនុវិទ្យាល័យមោង ភូមិពោធិ៍១ ឃុំគារ។ជនបង្កទាំង៣នាក់ រួមមាន៖*ទី១៖ ឈ្មោះ ព្រួញ រតនា អាយុ២២ឆ្នាំ ទីលំនៅភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង*ទី២៖ ឈ្មោះ គ្រឿម មិថុនា អាយុ២៣ឆ្នាំ ទីលំនៅភូមិ/ឃុំខាងលើ*ទី៣៖ ឈ្មោះ រូន រញ អាយុ២៦ឆ្នាំ មុខរបរមើលគោ ទីលំនៅភូមិ/ឃុំខាងលើ។បើតាមរបាយការណ៍, នៅពេលកើតហេតុ ក្រុមជនសង្ស័យបានធ្វើសកម្មភាពយកដាវសាំម៉ូរ៉ៃ និងកាំបិតបានធ្វើ់សកម្មភាពកាប់ទៅលើជនរងគ្រោះ ខណ:ដែលកំពុងមើលការបង្គំតន្ត្រីបណ្តាលឲ្យរងរបួសរយះត្រង់ប្រអប់ជើង និងក្បាលជង្គង់ខាងឆ្វេងកាលពីវេលាម៉ោង ២២និង០០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នៅចំណុចខាងលើ។ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជវុធហត្ថខេត្តបាត់ដំបង បាបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនទាំង៣នាក់, កម្លាំងរបស់លោកបានដកហូតវត្ថុតាងមាន៖ កាំបិតចំនួន ០១ដើម ប្រវែង ៦៥សង់ទីម៉ែត្រ, ម៉ូតូចំនួន ០១គ្រឿង ម៉ាក ហុងដាឃ្លីច ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1AL-7311 និងទូរស័ព្ទ ចំនួន ០១គ្រឿង។លោកបានបញ្ជាឲ្យមន្រ្តីការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ