(បាត់ដំបង)៖ នៅទូទាំងខេត្តបាត់ដំបង ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ មានអង្គបោះឆ្នោត៨២៣នាក់ និងមាន១មណ្ឌល ១៣ការិយាល័យ ខណៈដំណើរការបានប្រព្រឹត្តទៅដោយរលូន និងមានសណ្តាប់ធ្នាប់ល្អ ចាប់ពីវេលាម៉ោង ៧៖០០នាទី ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។សមាជិក សមាជិកាអង្គបោះឆ្នោតបានឈរតម្រង់ជួរតាមលេខរៀងដែលគណៈ កម្មការរៀបចំការបោះឆ្នោតបានកំណត់ជាបន្តបន្ទាប់ ក្នុងនោះការអនុញ្ញាតឲ្យចូលគឺចាប់លេខរៀង។ដោយឡែក អង្គបោះឆ្នោតជាស្ត្រីមានផ្ទៃពោះ ជាអ្នកជំងឺឬពិការ គឺគណៈកម្មការរៀបចំការបោះ ឆ្នោតបានអនុញ្ញាតឲ្យចូលមុនដោយមិនបានចាប់លេខរៀងនោះទេ។ ចំពោះសន្តិសុខសណ្ដាប់ធ្នាប់វិញ គឺមានលក្ខណៈល្អប្រសើរមិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេ។លោក សុខ ហ៊ីង ប្រធានគណកម្មការខេត្តរៀបចំការបោះឆ្នោត បានឲ្យដឹងថា អង្គបោះឆ្នោតមាន៨២៣នាក់ទូទាំងខេត្តបាត់ដំបង ក្នុងនោះមាន១៤ការិយាល័យ ១០៣ឃុំ-សង្កាត់ ឆ្នោតក្រុមប្រឹក្សាខេត្តមានមណ្ឌលខេត្តបេក្ខជន២៧អាសន: ក្រុង-ស្រុក២៦០អាសន: និងគណបក្សនយោបាយចំនួន៥ ក្នុងនោះមាន៖ លេខរៀងទី១ គណបក្សប្រជាជនកម្ពុជា លេខរៀងទី២ គណបក្សឆន្ទៈខ្មែរ លេខរៀងទី៣ គណបក្សកម្លាំងជាតិ លេខរៀង៤ គណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី៥ គណបក្សខ្មែររួបរួមជាតិដោយឡែក នៅក្រុងបាត់ដំបងការិយាល័យ១ មាន១០សង្កាត់ ២១អាសន: មានអង្គបោះឆ្នោត១០០នាក់ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ