ហាណូយ៖ ក្រសួងការបរទេសវៀតណាម បានប្រកាសនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា រដ្ឋាភិបាលវៀតណាម មិនគាំទ្រឡើយ ចំពោះការបញ្ចេញមតិលក្ខណៈញុះញង់ និងបង្កការបែកបាក់ពីសំណាក់ជនជាតិវៀតណាមមួយចំនួន លើគណនីបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។តាមរយៈការផ្សាយរបស់បណ្តាញសារព័ត៌មានវៀតណាម VN Express នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានទទួលស្គាល់ថា មានពលរដ្ឋវៀតណាម បានចូលបញ្ចេញមតិលើបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន។ ប៉ុន្តែមតិយោបល់ទាំងនោះមិនតំណាងឱ្យជំហររបស់រដ្ឋាភិបាល និងប្រជាជនវៀតណាមទាំងអស់នោះទេ។លោកស្រី Pham Thu Hang បានគូសបញ្ជាក់ដូច្នេះថាយើងមិនយល់ស្របឡើយជាមួយនឹងគំនិត ឬការបញ្ចេញមតិដែលបង្កការញុះញង់ និងប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រជាជនវៀតណាម និងកម្ពុជា ហើយអាចធ្វើឱ្យមេដឹកនាំ នៃប្រទេសទាំងពីរ មានការអាក់អន់ចិត្តនឹងគ្នាផងដែរ។ យើងជឿជាក់ថា វៀតណាម-កម្ពុជានឹងបន្តកិច្ចសហការជិតស្និទ្ធ លើការងារចែករំលែកព័ត៌មានជុំវិញបញ្ហានេះ រួមទាំងគម្រោងព្រែកជីកហ្វូណនតេជោ ក៏ដូចជាការសិក្សាអំពីផលប៉ះពាល់ឆ្លងដែននៃគម្រោងនេះ។សូមរម្លឹកថាកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មជាខ្លាំងទៅលើការបញ្ចេញមតិមួយចំនួនជាភាសាវៀតណាម ដែលមានអត្ថន័យ និងខ្លឹមសារមិនសមរម្យនលើ TikTok របស់សម្តេច។ សម្តេចតេជោ បានស្នើឱ្យសមត្ថកិច្ចកម្ពុជា និងវៀតណាម ស្រាវជ្រាវរកអត្តសញ្ញាណរបស់ជនដែលបានបញ្ចេញមតិយោបល់ទាំងនោះ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ