(បាត់ដំបង)ថ្ងៃសុក្រ២រោចខែពិសាខឆ្នាំរោង ឆស័ល ព ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៤លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្កែ។ លោកវរសេនីយ៍ត្រី សំ វិឡុង ត្រូវបានតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកសង្កែខេត្តបាត់ដំបង។ពិធីនេះមានការអញ្ជើញចូលរួមពី មេបញ្ជាការង នាយសេនាធិការរង លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាល នៃគណៈអភិបាលស្រុក មេបញ្ជាការផ្នែកសឹករង មេបញ្ជាការការពារអាកាស លោកអធិការនគរបាល ក្រុមប្រឹក្សាឃុំ មេឃុំ លោកនាយប៉ុស្ដិ៍រដ្ឋាបាល មេភូមិ ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ព្រមទាំងមន្រ្ដីរាជការសាលាស្រុក ចូលរួមជាច្រើនរូបទៀត ។នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៍សំណេះសំណាល ផ្ដាំផ្ញើណែនាំ ដល់មេបញ្ជាការ ស្រុកសង្កែ ដែលទើបទទួលបានការផ្ទេរភារ:កិច្ច តែងតាំងផ្លាស់ប្ដូរមុខតំណែងថ្មី នៅពេលនេះ ត្រូវខិតខំយកចិត្តទុកដាក់ប្រតិបត្តិតួនាទីភារ:កិច្ចរបស់ខ្លួន ស្របតាមការទុកចិត្តរបស់ថ្នាក់លើ ដែលបានផ្តល់ជូននូវតួនាទីមុខងារ នៅពេលនេះ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យ ក្នុងការអនុវត្តន៍តួនាទីភារកិច្ច ឲ្យបានខ្ជាប់ខ្ជួនបទបញ្ជារបស់ថ្នាក់លើ និងដាក់បទបញ្ជាក្នុងការបង្ការ ទប់ស្តាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបានអនុវត្តនូវកិច្ចការងារស្នូលសំខាន់ៗ រួមមានការងារកសាងធនធានមនុស្ស ការងារកសាងអង្គភាព កន្លែងស្នាក់នៅកន្លែងធ្វើ ការងារអប់រំហ្វឹកហ្វឺន លើកម្ពស់សមត្ថភាព ការងារធានាមធ្យោបាយគ្រឿងបំពាក់ ជាពិសេសការងារចិញ្ចឹមថែទាំសុខភាពកងទ័ព និងអនុវត្តគោលនយោបាយលើកទឹកចិត្តដោះស្រាយទុក្ខលំបាកក្នុងកងរាជអាវុធហត្ថតាមយៈការខិតខំប្រឹកប្រែងទាំងអស់នេះ បានធ្វើឱ្យកងរាជអាវុធហត្ថស្រុកសង្កែ មានភាពរឹងមាំ ហើយរ៉ាប់រ៉ងបានយ៉ាងមានប្រសិទ្ធិភាពនូវតួនាទីភារកិច្ច ចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងកាអនុវត្តច្បាប់ បង្ក្រាបបទល្មើស រួមចំណែកក្នុងការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយដែលជាលក្ខណមិនអាចខ្វះបានក្នុងការសាងអភិវឌ្ឍន៍ និងការរីកចម្រើនរបស់ប្រទេសជាតិ។
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ