ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧបនាយករដ្ឋមន្រ្តី ស សុខា រម្លឹកសារដាស់តឿន «អ្នកអាចភ្លេចអេដស៍ តែអេដស៍មិនភ្លេចអ្នក»!
Fri,24 May 2024 (Time 08:45 PM)
ដោយ ៖ (ចំនួនអ្នកអាន: 100នាក់)

ភ្នំពេញ ៖ «អ្នកអាចភ្លេចអេដស៍ តែអេដស៍មិនភ្លេចអ្នក»! មិនមែនជាសារអប់រំហួសសម័យឡើយ។ ក្នុងពិធីប្រកាស ប្រកាសសមាសភាពគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍/ កាមរោគ ក្របខ័ណ្ឌក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានយកសារអប់រំមួយឃ្លានេះ មកបញ្ជាក់ទៅកាន់អង្គពិធីថា អេដស៍នៅតែមានឆ្លង និងស្លាប់ ដោយសារជំងឺនេះនៅតែមាន ទោះបីជាមានតិចតួចក៏ដោយ។

បើតាមប្រមុខក្រសួងមហាផ្ទៃ ដែលជាស្ថាប័ន ដឹកនាំគ្រប់គ្រងមន្ត្រីរាជការសុីវិល និងកងកម្លាំងរាប់ម៉ឺននាក់ ពាក្យមួយឃ្លាដែលគេនិយាយជាទូទៅថា អ្នកអាចភ្លេចអេដស៍បាន តែអេដស៍មិនភ្លេចអ្នកទេ គឺជាប្រយោគអប់រំបែបប្រាកដនិយម និងជាសារដាស់សតិជនគ្រប់រូបកុំភ្លេចខ្លួនឱ្យសោះចំពោះមេរោគអេដស៍ ជាពិសេសដែលភាគច្រើនវាកើតចេញពីការសប្បាយភ្លេចខ្លួន និងការធ្វេសប្រហែសរបស់អ្នកប្រព្រឹត្តតែមួយភ្លែត។

ភ្ជាប់និងភារកិច្ចប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងកាមរោគរបស់គណៈកម្មការក្រោមឱវាទ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានស្ញើចសរសើរជាពិសេសនូវផែនការបន្ស៊ីសកម្មភាពមនុស្សធម៌ ដោយផ្តោតទៅលើក្រុមជនងាយរងគ្រោះ និងប្រជាជនគន្លឹះ (Key Populations) ដែលមានភាពត្រួតស៊ីគ្នា នៃបញ្ហា ឧទាហរណ៍ ស្ត្រីវ័យចំណាស់ម្នាក់ជាមនុស្សមានផ្ទុកមេរោគអេដស៍ មានពិការភាព និងរស់នៅគ្មានទីពឹង។ល។ ដែលក្រុមបុគ្គលទាំងនោះ មានការខ្វះខាតច្រើន។

សូមបញ្ជាក់ថា នៅចន្លោះទសវត្សរ៍ ១៩-២០ (ឆ្នាំ១៩៩១-២០០០) ការឆ្លងរាលដាលនៃមេរោគអេដស៍ បានកើនឡើងយ៉ាងឆាប់រហ័ស ឈានដល់ចំណុចខ្ពស់បំផុតនៅឆ្នាំ១៩៩៨។ ក្នុងស្ថានភាពនៃការរីករាលដាលមេរោគអេដស៍នេះ គ្រប់ស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ រួមមាន ម្ចាស់ជំនួយ អង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល បានសហការខិតខំប្រឹងប្រែងយ៉ាងស្អិត រមួតទប់ស្កាត់ការរាលដាល នៃមេរោគនេះ។​

សម្រាប់ក្រសួងមហាផ្ទៃ ​នៅក្នុងចន្លោះឆ្នាំ២០១៩​ ដើម្បីចូលរួមចំណែកការទប់ស្កាត់ការរីករាលដាល នៃមេរោគអដស៍ និងបញ្ចប់មេរោគនេះ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ ឡើង ព្រមទាំងមានអាណត្តិជាក់លាក់។ បច្ចុប្បន្ន លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលភារកិច្ចជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ