ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ (ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤) ទៅកាន់ប្រទេសសិង្ហបុរីដើម្បីពង្រឹងការអភិវឌ្ឍធនធានមនុស្សរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ជាដំណើរទស្សនកិច្ចដែលធ្វើឡើងតបតាមការអញ្ជើញរបស់ប្រមុខការទូតសិង្ហបុរី។ក្នុងអំឡុងបំពេញទស្សនកិច្ចនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីសិង្ហបុរីសំខាន់ៗចំនួនបីក្រសួង រួមមាន៖ ឯកឧត្តមបណ្ឌិត Vivian Balankrishnan រដ្ឋមន្រ្តីក្រសួងការបរទេស ឯកឧត្តម Chan Chun Sing រដ្ឋមន្រ្តីក្រសួងអប់រំ និងឯកឧត្តមបណ្ឌិត Tan See Leng រដ្ឋមន្ត្រីក្រសួងការងារ។ក្នុងឱកាសនៃជំនួបនោះ ភាគីទាំងពីរបានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកការងារ ផ្នែកអប់រំ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ការអភិវឌ្ឍជំនាញ ទំនាក់ទំនងវិជ្ជាជីវៈ សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត។ក្រៅពីនេះ ឯកឧត្តម ហេង សួរ ក៏បានអញ្ជើញទស្សនាមជ្ឈមណ្ឌល Temasek Polytechnic-HRG Robotic Innovation Centre(RIC) របស់សិង្ហបុរីផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ