(បាត់ដំបង)៖ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបងលោកវរសេនីយ៍ត្រី ជួប ណូ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការជំនួសលោកវរសេនីយ៍ត្រី សំ វីឡុង ដែលត្រូវផ្លាស់ចេញទៅកាន់ជាមេបញ្ជាការអាវុធហត្ថស្រុកសង្កែវិញ។ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅទីបញ្ជារមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង ក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុកទាំង១៤ ប្រធានមន្ទីរ អង្គភាព គណ:អភិបាលក្រុង ក្រុមប្រឹក្សាក្រុង អធិការក្រុង មេប៉ុស្តិ៍ អាជ្ញាធរ ក្រុមប្រឹក្សាសង្កាត់ និងមន្រ្តីអាវុធហត្ថជាច្រើនរូបទៀតចូលរួមផងដែរ។មេបញ្ជាការអាវុធហត្ថថ្មី បានឡើងប្តេជ្ញាចិត្តដោយខិតខំអនុវត្តបទបញ្ជាដែលថ្នាក់លើប្រគល់ឲ្យខំបំពេញការងាររបស់ខ្លួនបម្រើប្រជាពលរដ្ឋបន្តទៀតឲ្យកាន់តែល្អប្រសើថែមទៀត មានទាំងការចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពជូនពលរដ្ឋយើងឲ្យមានប្រសិទ្ធភាពខ្ពស់។ក្នុងឱកាសនោះលោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានសំណេះសំណាលដោយបានបញ្ជាក់ថា លោកសូមស្វាគមន៍ដល់មេបញ្ជាការ អ.ហ ក្រុងថ្មី ត្រូវសហការគ្នាជាមួយកងកម្លាំងទាំង៣ និងអាជ្ញាធរមូលដ្ឋានក្តាប់ឲ្យបានគ្រប់បទល្មើសផ្សេងៗ រាល់គ្រប់សភាពការណ៍ ឲ្យបាននិងផ្តល់ព័ត៌មានឲ្យទៅវិញទៅមក ដើម្បីមានវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា រដ្ឋបាលក្រុងក្នុងនាមជាគណ:បញ្ជាឯកភាពរដ្ឋបាលក្រុងបាត់ដំបង ព្រោះកងកម្លាំងយើងស្ថិតក្រោម ចំណុះគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបងទាំងអស់។លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបញ្ជាក់ថា ការប្តូរវេណវិលជុំរបស់ថ្នាក់ដឹកនាំកងកម្លាំង គឺជារឿងធម្មតា ក៏ដូចថ្នាក់ដឹកនាំកងកម្លាំងផ្សេងទៀតទូទៅចឹងដែរ។លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះលោកមេបញ្ជាការ អ.ហ ក្រុងបាត់ដំបងចាស់ ដែលបានខិតខំដឹកនាំមន្រ្តីក្រោមឱវាទទាំងអស់បានបំពេញភារកិច្ចទៅតាមតួនាទីរបស់ខ្លួន បានល្អប្រសើរ និងបានកសាងស្នាដៃនិងបន្សល់ទុកសមិទ្ធផលជាច្រើនសម្រាប់អង្គភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ