ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មន្ទីរសង្គមកិច្ចខេត្តបាត់ដំបង ប្រារព្វទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ខួបលើកទី៣០ ក្រោមប្រធាបទ «គ្រួសារជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ច»
Thu,23 May 2024 (Time 03:49 PM)
ដោយ ៖ (ចំនួនអ្នកអាន: 106នាក់)

(បាត់ដំបង)៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានប្រារព្វទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ខួបលើកទី៣០ ឆ្នាំ២០២៤ ក្រោមប្រធាបទ «គ្រួសារជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការចូលរួមអភិវឌ្ឍសង្គម សេដ្ឋកិច្ច»។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោកស្រី កែវ ដាណា អភិបាលរងខេត្តតំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងមានការចូលរួមពីលោក ភួង សិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបាត់ដំបង និងមានការចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរពាក់ព័ន្ធ អង្គការដៃគូរ កងកម្លាំង និងប្រជាពលរដ្ឋចូលរួមចំនួន២០០នាក់។

បន្ទាប់ពីអំណានសារាចរណែនាំរបស់ក្រសួងសង្គមកិច្ច ដោយលោកស្រី ជិន សុជាតិ អនុប្រធានមន្ទីរ និងអានសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយលោក ភួង សិទ្ធ រួចមក លោកស្រី កែវ ដាណា ក្នុងនាមរដ្ឋបាលខេត្ត និងនាមលោកស្រីផ្ទាល់ បានថ្លែងអំណរគុណប្រមុខររាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រសួងសង្គមកិច្ចជាសេនាធិការ ពិសេសមន្ទីរសង្គមកិច្ចខេត្ត ដែលតែបានប្រារព្វទិវានេះជារៀងរាល់ឆ្នាំដែលជាទិវាអន្តរជាតិស្តីពីគ្រួសារ១៥ ឧសភាខួបលើកទី៣០ ឆ្នាំ២០២៤។

លោកស្រីអភិបាលរងខេត្ត បានរំលឹកដល់អង្គពិធី និងប្រជាពលរដ្ឋថា គ្រួសារដែលកើតឡើងពីមនុស្សម្នាក់ៗក្នុងគ្រួសារដែលជាជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ច ហើយគ្រួសារយើងទាំងអស់គ្នា គឺជាកោសិកាសង្គមជាតិយើងទាំងមូលផងដែរ។

លោកស្រីបានរំលឹកប្រជាពលរដ្ឋដែលបានចូលរួមក្នុងទិវាគ្រួសារអន្តរជាតិនេះថា សូមបងប្អូន ពុកម៉ែ មាមីង តំណាងឲ្យគ្រួសាររៀងៗខ្លួនថា សូមនាំគ្នាជម្រុញកូនៗខិតខំរៀនសូត្របន្ថែមនៅផ្ទះ ព្រោះឪពុកម្តាយជាគ្រូអប់រំកូនដោយផ្ទាល់នៅផ្ទះបន្ទាប់ពីគ្រូបង្រៀនកូនៗនៅសាលារៀន ទើបកូនឆាប់ចេះបង្កើនចំណេះដឹងរៀនពូកែជាធនធានដ៏ល្អសម្រាប់យុវជនបន្តវេណជំនាន់ក្រោយ។

លោកស្រីបានរំលឹកទៀតថា បច្ចុប្បន្ននៅតាមសហគមន៍ក៏ដូចជានៅតាមផ្ទះសូមឪពុកម្តាយទាំងអស់ជាមេគ្រួសារ មេត្តាចូលរួមជួយទប់ស្កាត់បញ្ហាគ្រឿងញៀនដូចជាការប្រើប្រាស់ ជួញដូរគ្រឿងញៀនជាដើម មានតែយើងទាំងអស់គ្នារួមដៃគ្នាសហការគ្នា ទើបសម្រេចកិច្ចការនេះបាននិងលុបបំបាត់ឲ្យអស់ពីបញ្ហាគ្រឿងញៀនបាន។

លោកស្រី ក៏បានអំពាវនាវដល់យុវជនដែលបានបោះបង់ការសិក្សាចោលកន្លងមកនោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុត្តិសាស្រ្តថ្មីបន្ថែមឲ្យប្អូនៗយុវជនទាំងអស់មកទទួលយកនូវការសិក្សា វិជ្ជាជីវ:ខ្លីៗនៅតាមវិទ្យាស្ថានជាតិនៅតាមខេត្តនានា ពិសេសសាខាខេត្តបាត់ដំបងដែលចំណុះឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ដែលជារបស់រដ្ឋដោយឥតគិតថ្លៃ ដើម្បីទទួលបានចំណេះជំនាញយកមកវិញសម្រាប់ប្រកបអាជីវកម្មចិញ្ចឹមជីវិតរៀងៗខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ