ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋាភិបាលបង្ហាញយុទ្ធសាស្ត្រ កសាងភាពធន់នៃសេដ្ឋកិច្ច ដែលបញ្ចៀសនូវផលប៉ះពាល់ពីឥទ្ធពលបរទេស
Thu,23 May 2024 (Time 10:46 AM)
ដោយ ៖ (ចំនួនអ្នកអាន: 70នាក់)

ភ្នំពេញ៖ ស្ថិតនៅក្នុងកាលៈទេសៈដែលសេដ្ឋកិច្ច និងសង្គមកម្រិតសកលនិងតំបន់នានាមានហានិភ័យ រដ្ឋាភិបាលកម្ពុជាបានបង្ហាញយុទ្ធសាស្ត្រ នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុកឱ្យកាន់តែមានសន្ទុះកាន់តែខ្លាំងក្លា ដែលបញ្ចៀសអោយបាននូវផលប៉ះពាល់ទាំងនោះពីក្រៅប្រទេស។

យោងតាមផែនការយុទ្ធសាស្ត្រថវិកាជាតិសម្រាប់ឆ្នាំ២០២៥ខាងមុខនេះ រដ្ឋាភិបាលកម្ពុជានឹងបន្តជំរុញការកែទម្រង់ជារចនាសម្ព័ន្ធ និងជាប្រព័ន្ធ ព្រមទាំងពង្រឹង ការកសាងភាពធន់នៃសេដ្ឋកិច្ច និងសង្គមឱ្យកាន់តែរឹងមាំ និងមានភាពឆ្លើយតបខ្ពស់ តាមរយៈការងារអាទិភាព ដូចខាងក្រោមនេះ៖

១/ ការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការពង្រឹងគុណភាពវិស័យអប់រំ, កីឡា, វិទ្យាសាស្ត្រ, និងបច្ចេកវិទ្យានិងការបណ្តុះបណ្តាលជំនាញបច្ចេកទេស។

២/ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង តាមរយៈការអភិវឌ្ឍវិស័យនៃប្រភពកំណើន សេដ្ឋកិច្ចគន្លឹះ និងថ្មីៗ; ការលើកកម្ពស់វិស័យថាមពល, វិស័យទឹកស្អាត និងវិស័យឌីជីថល; ការកែលម្អបរិយាកាសធុរកិច្ច និង ការវិនិយោគ។

៣/ ការអភិវឌ្ឍវិស័យឯកជន និងការងារ តាមរយៈការអភិវឌ្ឍទីផ្សារការងារ; ការលើកស្ទួយសហគ្រាស ធុនតូច និងមធ្យម, ធុរកិច្ចថ្មី, ការពង្រឹងការប្រកួតប្រជែង និងយន្តការសេដ្ឋកិច្ចទីផ្សារ។

៤/ ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងបរិយាប័ន្ន តាមរយៈ ការពង្រឹងភាពធន់ប្រជាសាស្ត្រ , ការគ្រប់គ្រងធនធានធម្មជាតិ, វប្បធម៌ និងទេសចរណ៍ ការលើកស្ទួយកសិកម្ម និងការប្រែប្រួលអាកាសធាតុ ។

៥/ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល តាមរយៈការកសាងរដ្ឋាភិបាល និងពលរដ្ឋឌីជីថល; ការអភិវឌ្ឍធុរកិច្ចឌីជីថល, ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនិងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ