ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ស្ថាប័ននីតិប្បញ្ញតិ្ត កម្ពុជា-ចិន ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ពូនជ្រំមិត្តភាពដែកថែប
Thu,23 May 2024 (Time 10:43 AM)
ដោយ ៖ (ចំនួនអ្នកអាន: 68នាក់)

ភ្នំពេញ៖ សម្តេចឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោក សូរ៉ាត ហ្សាគៀរ (Shohrat Zakir) អនុប្រធានគណៈកម្មាធិការអចិន្រ្ដៃយ៍ នៃសភាប្រជាជនទូទាំងប្រទេសចិន បានឯកភាព និងប្តេជ្ញាចិត្តរួមគ្នានៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរដ្ឋសនៃភាប្រទេសទាំងពីរឲ្យកាន់តែសកម្ម ស៊ីជម្រៅទំាងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ដែលនឹងនាំមកនូវផលប្រយោជន៍ជូនដល់ប្រទេស និងប្រជាជនទំាងសងខាង។

ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរដ្ឋសភា នៃប្រទេសទាំងពីរបានធ្វើឡើង ក្នុងឱកាសសម្តេចឃួន សុដារី ជួបពិភាក្សាជាមួយ លោក សូរ៉ាត ហ្សាគៀរ នាថ្ងៃ២២ ឧសភា ខណៈលោកកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់រដ្ឋសភាកម្ពុជា។

សម្តេចឃួន សុដារី បានចាត់ទុកដំណើរទស្សនកិច្ច របស់គណៈប្រតិភូជាន់ខ្ពស់សភា តំណាងប្រជាជនចិន នាពេលនេះ ពិតជាមានសារៈសំខាន់ជាប្រវត្តិសាស្រ្ដ។ ដំណើរទស្សនកិច្ចនេះបានចូលរួមចំណែក យ៉ាងខ្លាំងដល់ការបន្តពង្រឹង ពង្រីក និងលើកកម្ពស់បន្ថែមទៀត នូវចំណងមិត្តភាពជាប្រពៃណី និង ”កិច្ចសហប្រតិបត្ដិការភាពជាដៃ គូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” នៃប្រទេសទាំងពីរ ក៏ដូចជាការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ តាមរយៈការអនុវត្តកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយមានវិស័យអាទិភាពចំនួន៦ រួមមាន៖ (១) កិច្ចសហប្រតិបត្តិការនយោបាយ (២) គុណភាព និងសមត្ថភាពផលិតកម្ម (៣) កសិកម្ម (៤) ថាមពល (៥) សន្តិសុខ និង (៦) ការផ្លាស់ប្តូរប្រជាជននិងប្រជាជន។

សម្តេចប្រធានរដ្ឋសភា ក៏បានគូសបញ្ជាក់ថា ការរីកចម្រើនរបស់កម្ពុជាមិនអាចកាត់ផ្តាច់ ពីការចូលរួមចំណែករបស់មិត្តចិនបានទេ។

សម្តេចរដ្ឋសភាធិបតី មានជំនឿយ៉ាងមុតមាំថា ស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសទាំងពីរ នឹងខិតខំប្រឹងប្រែងជាមួយគ្នាបន្ថែមទៀត ក្នុងការអនុវត្ដប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដើម្បីផ្ដល់ជាផលប្រយោជន៍រួមរបស់ប្រជាជន។ ជាមួយគ្នានេះ សម្តេច បានស្នើភាគីចិនជួយគំាទ្រដល់គម្រោង អភិវឌ្ឍស្ថាប័នរដ្ឋសភាកម្ពុជាទៅជារដ្ឋសភាឌីជីថលនិ ងការស្តារហេដ្ឋារចនាសម្ព័ន្ធការិយាល័យ តំណាងរាស្រ្តទំាង២៥ខេត្ត-រាជធានី។

លោក សូរ៉ាត ហ្សាគៀរ បានគូសបញ្ជាក់ថា រដ្ឋសភាចិននឹងបន្តគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា លើគ្រប់វិស័យ រួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធ វិស័យកសិកម្ម ការនាំចូលកសិផលពីកម្ពុជា វិស័យថាមពល បច្ចេកវិទ្យា សន្តិសុខ អប់រំ សុខាភិបាលជាដើម។ លោក បានសន្យាថានឹងខិតខំជំរុញ លើកទឹកចិត្ត និងផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជា ដល់វិនិយោគិននិងប្រជាជនចិន បានបន្តមកបណ្តាក់ទុន និងធ្វើដំណើរទេសចរណ៍នៅកម្ពុជា។

ជាមួយគ្នានេះ លោក បានគាំទ្រដល់ការលើកកម្ពស់ កិច្ចសហប្រតិបត្តិរដ្ឋសភាប្រទេសទំាងពីរ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំ ការផ្លាស់ប្តូរបទពិសោធគណៈកម្មការជំនាញ ក្រុមមិត្តភាព ក្រុមសមាជិកសភាវ័យក្មេង និងកម្រិតអគ្គលេខាធិការដ្ឋានរដ្ឋសភាជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ