ខេត្តកំពត៖ ដោយសារតែខេត្តកំពតគឺជាខេត្តជាប់នឹងតំបន់ឆ្នេរសមុទ្រ អាកាសធាតុអាចមានភ្លៀងធ្លាក់ច្រើន ដែលអាចបណ្តាលឱ្យផ្លូវក្រាលកៅស៊ូងាយនឹងរងការខូចខាត ជាប់មិនបានយូរ អភិបាលខេត្តកំពត និងផ្លាស់ប្តូរដែលក្រាលកៅស៊ូសំខាន់ៗក្នុងក្រុងទាំងអស់ឱ្យទៅជាផ្លូវបេតុងដែលមានគុណភាព ធន់នឹងអាកាសធាតុ ព្រមទាំងប្រើប្រាស់បានយូរ។ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត កាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គឺជាសរសៃឈាមមួយយ៉ាងសំខាន់របស់ខេត្តក្នុងការរួមចំណែកទាក់ទាញភ្ញៀវទេសចរ ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មិនស្អាត នោះភ្ញៀវទេសចរក៏ពិបាកក្នុងការធ្វើដំណើរមកលេងកម្សាន្តក្នុងទីរួមខេត្តយើងផងដែរ។ ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា ដោយសារខេត្តកំពត គឺជាខេត្តដែលជាប់នឹងតំបន់ឆ្នេរ ហើយអាកាសធាតុអាចមានការប្រែប្រួសឆាប់រហ័ស មានភ្លៀងធ្លាក់ច្រើនជាដើម ដែលអាចបណ្តាលឱ្យផ្លូវដែលក្រាលកៅស៊ូឆាប់ទទួលរងការខូចខាត ពិសេសនៅរដូវវស្សា ដូច្នេះដើម្បីឱ្យផ្លូវក្នុងក្រុងទាំងអស់មានគុណភាពប្រើប្រាស់បានយូរ ចំណេញថវិកាជាតិ រដ្ឋបាលខេត្តនឹងផ្លាស់ប្តូរការស្ថាបនាផ្លូវក្រាលកៅស៊ូ ទៅជាផ្លូវបេតុងទាំងអស់ក្នុងក្រុង និងផ្លូវតភ្ជាប់ទៅកាន់តំបន់សំខាន់ៗមួយចំនួនទៀត។នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់ក្រុង-សុ្រកទាំង៩ ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន គ្រប់គ្រងការទុកដាក់សំរាមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើ ពិសេសការប្រើប្រាស់ថង់ផ្លាស្ទិក ដើម្បីធ្វើឱ្យខេត្តកំពតមានសោភ័ណភាពស្អាត ស័កសមជាខេត្តគោលដៅទេសចរណ៍ដែលមានប្រជាប្រិយភាព និងទាក់ទាញបំផុត។ ឯកឧត្តមអភិបាលខេត្តក៏បានបន្ថែមថា នៅក្នុងឱកាសនៃពិធីឆ្លងឆ្នាំសកលខាងមុខនេះ រដ្ឋបាលខេត្តនឹងមានសមិទ្ធផលថ្មីមួយបន្ថែមទៀតដែលទាក់ទាញបំផុតសម្រាប់ទទួលភ្ញៀវទេសចរមកលេងកម្សាន្ត និងដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរឱ្យមានការកើនឡើងកាន់តែច្រើន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ