ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាឲ្យអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ សហការគ្នាបង្រ្កាបក្មេងទំនើងឲ្យមានប្រសិទ្ធភាព
Wed,22 May 2024 (Time 09:35 PM)
ដោយ ៖ (ចំនួនអ្នកអាន: 106នាក់)

(ភ្នំពេញ)៖ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំការពង្រឹងត្រូតពិនិត្យអនុវត្តវិធានការបង្ការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើង ដោយបានដាក់ចេញនូវបទបញ្ជាឲ្យលោកអធិការនគរបាលខណ្ឌទាំង១៤ ត្រូវសហការគ្នាឲ្យបានម៉ឺងម៉ាត់ដើម្បីបង្រ្កាបក្មេងទំនើងឱ្យមានប្រសិទ្ធខ្ពស់ ខណៈដែលក្នុងរយៈពេលចុងក្រោយនេះសកម្មភាពក្មេងទំនើងដេញវាយគ្នាតាមផ្លូវសាធារណៈហាក់បីដូចជាកម្រើកឡើងវិញបង្កឲ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។

លោកស្នងការ ក៏បានលើកឡើង ជំរុញដល់លោកអធិការនគរបាលខណ្ឌទាំង១៤ និងការិយាល័យជំនាញ ត្រូវបង្កើនការគ្រប់គ្រងមុខសញ្ញាក្មេងទំនើង ទាំងមុខសញ្ញាចាស់និងមុខសញ្ញាថ្មីឲ្យបានច្បាស់លាស់ដើម្បីងាយស្រួលដល់សមត្ថកិច្ច ចាត់វិធានការបង្ការបង្រ្កាប ទាន់ពេលវេលា បើក្នុងករណីក្មេងទំនើងដែលសមត្ថកិច្ចយើងបានគ្រប់គ្រងមុខសញ្ញានោះរួចហើយ បើពួកគេធ្វើសកម្មភាពប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាដើមនោះ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏ដាក់បទបញ្ជាឲ្យកម្លាំងការិយាល័យជំនាញនិងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ត្រូវបង្រ្កាបក្រុមក្មេងទំនើងដែលបង្កើតជាក្រុមជាបក្ខជាពួកដាក់រហស្សនាមក្រុម ហើយដើរបង្កអុកឡុកតាមផ្លូវសាធារណៈ មិនតែប៉ុណ្ណោះពួកគេថែមទាំងប្រព្រឹត្តបទល្មើសបង្ករបួសស្នាមអ្នដទៃ ត្រូវតែបង្រ្កាបឲ្យអស់ដោយមិនអនុញ្ញាតឱ្យក្មេងទំនើងទាំងនោះបន្តធ្វើសកម្មភាពទៀតនោះទេ និងត្រូវយកចិត្តទុកដាក់ក្តាប់ព័ត៌មានសកម្មភាពក្មេងទំនើងឲ្យបានម៉ត់ចត់ដើម្បីយើងប្រើប្រាស់វិធានការបង្ការទប់ស្កាត់និងបង្រ្កាបក្មេងទំនើងឲ្យបានទាន់ពេលវេលា និងណែនាំឲ្យលោកអធិការនគរបាលខណ្ឌទាំង១៤ ត្រូវតែមានការទទួលខុសត្រូវម្ចាស់ការរាល់បទល្មើសក្មេងទំនើងកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការស្រាវជ្រាវមុខសញ្ញាដើម្បីបង្រ្កាប៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ