ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធពិធីបុណ្យវិសាខបូជា
Wed,22 May 2024 (Time 03:26 PM)
ដោយ ៖ (ចំនួនអ្នកអាន: 119នាក់)

(បាត់ដំបង)៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងលោកសុខ លូ អភិបាលខេត្ត បានអញ្ជើញចូលរួមដង្ហែក្នុងពិធីបុណ្យវិសាខបូជា ដែលជាពិធីបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា បានចាត់ទុកជាបុណ្យជាតិ សម្រាប់ថ្ងៃពុធ ១៥កើត (ពេញបូណ៌មី) ខែពិសាខ ។

ការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍នក្ខត្តសម័យដ៏ពិសេសចំនួន៣ ដែលទាក់ទងនឹងព្រះសម្មាសម្ពុទ្ធ គឺ ទី១៖ ព្រះអង្គទ្រង់ប្រសូត ២៖ ព្រះអង្គទ្រង់ត្រាស់ដឹង និងទី៣៖ ព្រះអង្គទ្រង់ចូលបរិនិព្វាន ដែលព្រឹត្តិការណ៍ដ៏អស្ចារ្យទាំង៣នេះបានកើតឡើងចំថ្ងៃពេញបូណ៌មី ខែពិសាខដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ ។ ដោយមើលឃើញពីភាពអស្ចារ្យ និងមើលឃើញពីទ្រឹស្តី ដែលមានសុខសន្តិភាពបែបអហិង្សានៅក្នុងព្រះពុទ្ធសាសនានេះហើយ ទើបនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិបានកំណត់ថ្ងៃនេះជាថ្ងៃបុណ្យអន្តរជាតិ អនុញ្ញាតឱ្យមានការឈប់សម្រាក ទូទាំងពិភពលោក ហើយអ្វីដែលពិសេសបំផុតនោះ គឺអង្គការសហប្រជាជាតិ តែងតែប្រារព្ធពិធីនេះនៅទីស្នាក់ការរបស់ខ្លួនជារៀងរាល់ឆ្នាំ និងនៅតាមបណ្តាប្រទេសនានាដែលមានប្រជាជនកាន់ព្រះពុទ្ធសាសនា ក៏បានប្រារព្ធធ្វើពិធីសាសនាប្រហាក់ប្រហែលនេះផងដែរ ។

លោក សុខ លូ បានបង្ហាញឱ្យដឹងថា សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង ក្រោយពីទទួលបាននូវសុខសន្តិភាព ជាពិសេសក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសជាតិមានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សលើគ្រប់វិស័យ ក្នុងនោះយើងកត់សម្គាល់ឃើញថា វិស័យព្រះពុទ្ធសាសនា ក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្លាំងក្នុងការអភិវឌ្ឍទាំងផ្នែកសម្ភាររូបវ័ន្ត ទាំងផ្នែកស្មារតី ក៏ដូចជាធនធានព្រះសង្ឃផងដែរ។

លោកបន្តថា ពិធីសាសនានានារបស់ព្រះពុទ្ធសាសនា ត្រូវបានប្រារព្ធឡើងជាហូរហែទៅតាមជំនឿរបស់ពុទ្ធបរិស័ទ ហើយភាគច្រើនតែងតែមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៅតាមតំបន់រៀងខ្លួន ជាក់ស្តែងដូចជាពេលនេះគ្រប់ស្ថាប័នទាំងអស់នៅក្នុងខេត្ត បានមកជួបជុំគ្នាប្រាថ្នាឧទ្ទិសនូវពិធីនេះ ឱ្យក្លាយជាពិធីវប្បធម៌ព្រះពុទ្ធសាសនា ក៏ដូចជាផ្តល់ឱកាសឱ្យព្រះសង្ឃ អាចារ្យ គណៈកម្មការ សិស្ស និស្សិតនិងប្រជាពុទ្ធបរិស័ទទូទៅបានធ្វើកិច្ចរួមគ្នាក្នុងមួយឆ្នាំមានម្តង ដើម្បីសម្តែងនូវសាមគ្គីភាព រវាងពុទ្ធបរិស័ទក្នុងក្របខណ្ឌទូទាំងខេត្តបាត់ដំបង៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ