ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្រ្តីការងាររំលឹកថា ភាពជោគជ័យ នៃកិច្ចគាំពារពលករទេសន្តប្រវេសន៍ ត្រូវការការចូលរួមយ៉ាងជិតស្និទ្ធពីភាគីប្រទេសទទួល និងប្រទេសបញ្ជូន
Tue,21 May 2024 (Time 10:37 AM)
ដោយ ៖ (ចំនួនអ្នកអាន: 70នាក់)

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានថ្លែងរំលឹកថាភាពជោគជ័យលើកិច្ចគាំពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តប្រវេសន៍ ត្រូវការការចូលរួមយ៉ាងសស្រាក់សស្រាំនិងជិតស្និទ្ធបំផុតពីភាគីប្រទេសបញ្ជូន និងប្រទេសទទួលដែលក្នុងនោះក៏មានដែរវិស័យឯកជនដែលទទួលសិទ្ធិជ្រើសរើសនិងបញ្ជូនពលករដែលជាភាគីប្រតិបត្តិផ្ទាល់ជាមួយពលករ។

ឯកឧត្តមថ្លែងយ៉ាងដូចនេះ គឺធ្វើឡើងនៅពេលដែលលោកបានអញ្ជើញចូលរួមបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ និងពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោង “ការធានាឱ្យបានការងារសមរម្យ និងការកាត់បន្ថយភាពងាយរងគ្រោះសម្រាប់ស្ត្រី និងកុមារក្នុងបរិបទទេសន្តប្រវេសន៍ការងារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍”ដែលរៀបចំឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល តំណាងសហគមន៍អឺរ៉ុប និងបណ្តាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ រួមទាំងភាគីពាក់ព័ន្ធផ្សេងទៀត។

ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា កម្ពុជាដែលជាប្រទេសឈានមុខគេលើកិច្ចគាំពារសិទ្ធិពលករដែលបានចងភ្ជាប់ដោយច្បាប់ បានធ្វើការយ៉ាងយកចិត្តទុកដាក់ចំពោះពលកររបស់ខ្លួនដែលត្រូវបានបញ្ជូនទៅធ្វើការនៅបរទេស ប៉ុន្តែដើម្បីឱ្យពលករត្រូវបានការគាំពារសិទ្ធិយ៉ាងពេញលេញ ត្រូវការកិច្ចគាំពារពីប្រទេសទទួលដែលពលករស្នាក់នៅ និងភាគីឯកជននៃប្រទេសទទួលផងដែរព្រោះជាអ្នកគ្រប់គ្រង និងធ្វើការផ្ទាល់ជាមួយពលករ។

ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវ និងជំរុញឱ្យភាគីពាក់ព័ន្ធរួមទាំងដៃគូអន្តរជាតិបង្កើនការផ្សព្វផ្សាយដល់សារធារណជនឱ្យបានយល់ថាញ្ហាពលករទេសន្តរប្រវេសន៍ គឺជាការទទួលខុសត្រូវរួមគ្នារវាង ភាគីប្រទេសបញ្ជូន និងប្រទេសទទួលដោយបូកបន្ថែមនូវភាគីឯកជននៃប្រទេសទាំងពីរដែលមិនគួរតែជាបន្ទុករបស់ប្រទេសបញ្ជូន ឬភាគីណាមួយនោះឡើយ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្ថែមថា ភាពជោគជ័យនៃពលករទេសសន្តរប្រវេសន៍ ត្រូវការគ្រប់ភាគីសប្បាយចិត្តនិងទទួលយក ពោលគឺ ប្រទេសបញ្ជូនរីករាយព្រោះផ្តល់ជម្រើសការងារជូនប្រជាជនខ្លួនឯង, ប្រទេសទទួលក៏មានកម្លាំងពលករដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច, ក្រុមហ៊ុនបញ្ជូន និងទទួលក៏រីករាយចំពោះប្រតិបត្តិការរបស់ខ្លួន ហើយពលករ និងក្រុមគ្រួសារ ក៏រីករាយជាមួយចំណូល និងទទួលបានកិច្ចគាំពារដោយសុវត្ថិភាព គ្មានការើសអើស និងគ្មានបញ្ហាប្រឈមណាមួយក្នុងប្រទេសទទួល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ