ខេត្តបាត់ដំបង៖លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានអោយដឹងថា នៅវេលាម៉ោង១៨និង០០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល កម្លាំងជំនាញផ្នែកយុត្តិធម៌បានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ភ័ណ សុភ័ក្រ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ការឃាត់ខ្លួននេះអនុវត្តតាមដីការបង្គាប់ឲ្យចាប់ខ្លួន លេខ(៣៦៤តព្រ)ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ របស់លោក គី ទីម៉េង ចៅក្រមស៊េីបសួរ នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ត្រូវជាប់ចោទពីបទ (លួច)ប្រព្រឹត្តនៅចំណុចលើខ្នងប្រឡាយ៧០ ភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីអំឡុងឆ្នាំ២០២៣ បទល្មេីសដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ។ករណីនេះដែរសមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញផ្នែកអនុវត្តន៍ដីកាដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ