ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដើម្បីទប់ស្កាត់របបប្រល័យពូជសាសន៍កុំឱ្យកើតឡើងនៅប្រទេសកម្ពុជាម្ដងទៀត រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធត្រូវតែរួមគ្នាការពារសន្តិភាពឱ្យខានតែបាន និងចូលរួមបញ្ជៀសសង្គ្រាមកុំឱ្យកើតមានផងដែរ ព្រោះប្រសិនបើកើតមានសង្គ្រាមហើយ គ្មានឡើយសិទ្ធិមនុស្ស គ្មានឡើយលទ្ធិប្រជាធិបតេយ្យ។ការអំពាវនាវសាជាថ្មីនេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតិអញ្ជើញបើកសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃ «ទិវាជាតិនៃការចងចាំ»។ សន្និសីទនេះត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ដល់២២ ខែឧសភា។នាឱកាសនោះ សម្ដេចធិបតីបានថ្លែងថា កាតព្វកិច្ចលើកកម្ពស់ការអប់រំពីអំពើប្រល័យពូជសាសន៍ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា មិនមែនតែរាជរដ្ឋាភិបាលម្នាក់ឯងនោះទេ តួយ៉ាងសន្និសីទថ្ងៃនេះគឺជាគំរូដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការល្អ សាមគ្គីភាពរវាងតួអង្គពាក់ព័ន្ធផ្សេងទៀត។សម្ដេចថ្លែងយ៉ាងដូច្នេះថា «ចំណុចដែលសំខាន់បំផុត គឺយើងត្រូវតែការពារសន្តិភាពដែលសម្រេចបានដោយលំបាកបំផុតឱ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ»។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កាតព្វកិច្ចនេះមិនមែនជាកាតព្វកិច្ចសម្រាប់តែប្រជាជាតិកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ចសម្រាប់សហគមន៍អន្តរជាតិទាំងមូលផងដែរ ដែលយើងឃើញថាសង្គ្រាមនៅទូទាំងពិភពលោកមិនដែលបានផ្ដល់ផលល្អសម្រាប់ប្រជាជាតិណាមួយនៅទូទាំងសកលលោកនោះទេ។ ជាសត្យានុម័ត សង្គ្រាមគឺជាស្ថានការណ៍ដែលបង្កឱ្យមានការសម្លាប់រង្គាលប្រឆាំងនឹងជនស៊ីវិលដោយគ្មានរើសអើង ដោយសារតែការប្រយុទ្ធគ្នារបស់ក្រុមប្រដាប់អាវុធ។សម្ដេចបញ្ជាក់ទៀតថា នៅពេលដែលសង្គ្រាមកើតឡើងហើយ គឺគ្មានឡើយសិទ្ធិមនុស្ស គ្មានឡើយប្រជាធិបតេយ្យ ដូច្នេះនេះជាការទទួលខុសត្រូវរបស់រដ្ឋនិងប្រជាជនទាំងអស់គ្នាក្នុងការការពារសន្តិភាព និងក្នុងការឱ្យតម្លៃលើសន្តិភាពដែលសម្រេចបានមកជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន ដោយមិនត្រូវយលច្រឡំថាសន្តិភាពបានមកដោយឯងៗនោះទេ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ