ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងណែនាំឱ្យស្ថានទូតកម្ពុជានៅសាធារណរដ្ឋកូរ៉េ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សិក្សាលទ្ធភាពរៀបចំកន្លែងដែលមានប្រជាជនខ្មែររស់នៅកូរ៉េច្រើន បង្កើតកន្លែងផ្តល់ការអប់រំភាសាខ្មែរ ជូនដល់កូនខ្មែរនៅកូរ៉េ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ការបង្រៀនបឋម បង្រៀនភាសាតំបូងមិនពិបាករកគ្រូបង្រៀនកម្រិតខ្ពស់នោះទេ ហើយក៏អាចមានអ្នកខ្លះជាគ្រូបង្រៀនស្រាប់ដែលបានមកធ្វើការនៅកូរ៉េ ហើយក្នុងនោះក៏អាចមាននិស្សិតមករៀននៅកូរ៉េ អាចបង្រៀនបានផងដែរ យើងអាចជួួយគ្នាបង្រៀនបាន។ សម្តេចបានណែនាំឱ្យស្ថានទូត និងក្រសួងការងារ សិក្សាសាកល្បង មួយកន្លែង ឫពីរកន្លែងសិន ហើយនៅពេលដំណើរការបានល្អ គឺមើលតាមលទ្ធភាពជាក់ស្តែងបាន។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា វប្បធម៍ សាសនា និងភាសា មានសារៈសំខាន់ណាស់សូមកុំឱ្យដាច់ និងបាត់បង់ ហើយយើងត្រូវរួមគ្នាថែរក្សា។ ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិមិនត្រឹមតែភាសានោះទេ គឺមានវប្បធម៍ សាសានា ភាសា សិល្បៈ ច្រើនទៀត។សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា អ្វីដែលយើងបានខិតខំទៅចុះក្នុងបញ្ចីបេតិកភណ្ឌពិភពលោក អរូបិយផ្សេងៗ មានដូចជា៖ ក្រម៉ា សម្លៀកបំពាក់ការ ចាប៉ីដងវែង ទាញព្រ័ត្រ ហើយនៅពេលខាងមុខនឹងឱ្យរៀបចំដាក់សង្ក្រាន្តកម្ពុជាថែមទៀតដើម្បីចុះក្នុងបញ្ចីបេតិកភណ្ឌពិភពលោក ដើម្បីរួមគ្នាថែរក្សាអ្វីដែលយើងមាន នឹងឱ្យពិភពលោកបានដឹងពីអ្វីដែលដូនតាយើងបានបង្កើតឡើងផងដែរ ហើយក្នុងនាមយើងជាកូនខ្មែរ ត្រូវតែរួមគ្នាថែរក្សាពីមួយជំនាន់ទៅមួយជំនាន់កុំឱ្យបាត់បង់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ