ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
នាយឧត្តមសេនីយ៍ ស សុខា រំលឹកស្នាដៃអតីតថ្នាក់ដឹកនាំ និងកត់សម្គាល់​ អំពីការប្រែប្រួល របៀបរបបធ្វើការ ព្រមទាំងឥរិយាបទ ជាវិជ្ជមានរបស់មន្រ្តី
Fri,17 May 2024 (Time 10:56 AM)
ដោយ ៖ (ចំនួនអ្នកអាន: 174នាក់)

ភ្នំពេញ ៖ ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៩ ឧសភា ១៩៤៥-១៦ ឧសភា ២០២៤, នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងរលឹកដល់គុណូបការៈបុព្វបុរស រៀមច្បង យុទ្ធជន យុទ្ធនារី នគរបាលជាតិ គ្រប់ជំនាន់ដែលបានតស៊ូឆ្លងកាត់ រាល់ការប្រែប្រួលដ៏ស្មុគស្មាញ នៃនិន្នាការសង្គម បង្កើតបាននូវសមិទ្ធផល ជាច្រើនឥតគណនា ដើម្បីបុព្វហេតុសន្តិសុខជាតិ និងភាពសុខក្សេមក្សាន្ត របស់ប្រជាជន ។

នាយឧត្តមសេនីយ៍ ស សុខា ក៏បានរំលឹកចំៗ ឥស្សរជន ជាអតីតថ្នាក់ដឹកនាំសំខាន់ៗ រួមមាន ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយ៍ នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន អតីតអគ្គស្នងការនគរបាលជាតិ បានដឹកនាំគ្រប់គ្រងកងកម្លាំង នគរបាលជាតិ ឱ្យមានការ វិវឌ្ឍរីកចម្រើន ទាំងគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈ សម្រេចបាននូវបេសកកម្ម ដ៏ឧត្តុងឧត្តម ក្នុងការបម្រើជាតិមាតុភូមិ និងប្រជាជន ។

ក្នុងឱកាសនោះដែរ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានបញ្ជាក់ទៅកាន់ថ្នាក់ដឹកនាំជាន់ខ្ពស់នគរបាលជាតិថា ទិវាខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្រ្ត លើកទី៧៩ នៃការចាប់បដិសន្ធិអង្គប្រតិបត្តិច្បាប់នគរបាលជាតិកម្ពុជា ដែលប្រសូត្រចេញពីស្នាព្រះហស្ត របស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ហើយការប្រារព្ធខួបអនុស្សាវរីយ៍ នាពេលនេះក៏ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាបាន និងកំពុងឈរជើងយ៉ាងរឹងមាំ ធ្វើដំណើរប្រកបដោយភាពស្វាហាប់ និង ជាពិសេសបានត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីឆ្លើយតបទៅនឹង បញ្ហាប្រឈមនានា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។

ទន្ទឹមនឹងបានរម្លឹកដល់ស្នាដៃ របស់អតីតថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិគ្រប់ជំនាន់ ប្រមុខក្រសួងមហាផ្ទៃ ក៏បានបង្ហាញការកត់សម្គាល់ អំពីវឌ្ឍនភាពថ្មីក្នុងចំណោមមន្រ្តីរាជការ និងកងកម្លាំងនៃក្រសួងមហាផ្ទៃ ចាប់ពីដើមនីតិកាលទី៧មក គឺការប្រែប្រួលរបៀបរបប និងឥរិយាបថធ្វើការងារ ក្នុងការបំពេញតួនាទីបម្រើសេវាប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋ ជាពិសេសការផ្ដោតលើលើមូលដ្ឋានដឹកនាំ សម្អាតផ្ទះយើង របស់សម្ដេចធិបតី ដែលនាំឱ្យមានការពង្រឹងការអនុវត្តតួនាទី ភារកិច្ច និងលើកកម្ពស់សមត្ថភាពមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល និងការបង្កើតនូវបរិយាកាសកក់ក្ដៅ មានជំនឿទុកចិត្តពីប្រជាពលរដ្ឋ សហការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។

យ៉ាងណាក៏ដោយ ក្នុងស្ថានភាពពិភពលោក កំពុងជួបបញ្ហាប្រឈាមជាច្រើន ប្រមុខក្រសួងមហាផ្ទៃបានសង្កត់ធ្ងន់ថា កងកម្លាំងនគរបាលជាតិ មានភារកិច្ចទទួលខុសត្រូវដោះស្រាយវិញ្ញាសាដ៏ស្មុគស្មាញទាំងនោះ ដើម្បីធានាឱ្យខាងតែបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។ ក្នុងចំណោម អនុសាសន៍សំខាន់ៗ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំកងកម្លាំងនគរបាលជាតិគ្រប់រូប ត្រូវបន្តលើកកម្ពស់ឆន្ទៈ មនសិការ ស្នេហាជាតិ ស្នេហាវិជ្ជាជីវៈ និងខិតខំបញ្ចេញសកម្មភាព ឱ្យបានសស្រាក់សស្រាំ ដើម្បីចូលរួមរក្សា ការពារសុខសន្តិភាព និងរបៀបរៀបរយសង្គម ឱ្យកាន់តែវិវឌ្ឍល្អប្រសើរថែមទៀត ដើម្បីភាពសុខដុមរមនា និងវិបុលភាពរបស់ជាតិ និងប្រជាជន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ