ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចតេជោ ហ៊ុន សែន ជំរុញរដ្ឋាភិបាលរៀបចំជីកព្រែកហ្វូណនតេជោឱ្យបានលឿន
Thu,16 May 2024 (Time 04:18 PM)
ដោយ ៖ (ចំនួនអ្នកអាន: 142នាក់)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជំរុញដល់រាជរដ្ឋាភិបាលកម្ពុជាចាប់ផ្ដើមបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន់តេជោឱ្យបានឆាប់ ដោយថាកម្ពុជាបានបំពេញភារកិច្ចតាមច្បាប់ជាតិ អន្តរជាតិរួចរាល់អស់ហើយ ព្រោះនេះជាប្រយោជន៍របស់ប្រទេសកម្ពុជា។

ថ្លែងក្នុងសារសំឡេងពិសេស ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «មិនត្រូវរង់ចាំអ្វីទៀតនោះទេ»។ សម្ដេចតេជោបានប្រកាសថានេះគឺជាឯករាជ្យខាងនយោបាយតាមរយៈការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា និងជឿថាមិនប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជាវៀតណាមនោះទេ។ សម្ដេចថា៖ «វាលំបាកធ្វើណាស់ក្នុងស្ថានភាពដែលប្រទេសក្រីក្រ តែអ្វីដែលយើងអាចធ្វើបានធ្វើទៅដើម្បីឯករាជ្យ»។

សម្ដេចថានេះជាគំនិតផ្ដួចផ្ដើមរបស់កម្ពុជា១០០ភាគរយដោយគ្មានពាក់ព័ន្ធជាមួយនឹងប្រទេសចិននោះទេ ដោយសម្ដេចបានឆ្លើយតបចំពោះអ្នកនយោបាយ និងវិភាគមួយចំនួនដែលថាការធ្វើនេះធ្វើឱ្យកម្ពុជាខាតបង់ និងអាចធ្វើឱ្យកម្ពុជាបាត់បង់ដីទៅវៀតណាមថែមទៀតគឺជាការលើកឡើងដោយជ្រុលនិយម និងគ្មានស្មារតីស្នេហាជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ