ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកំពត ប្ដេជ្ញាធ្វើឲ្យខេត្តក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ
Wed,15 May 2024 (Time 09:39 AM)
ដោយ ៖ (ចំនួនអ្នកអាន: 106នាក់)

ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានបង្ហាញការប្ដេជ្ញាចិត្តថា នឹងធ្វើឲ្យខេត្តក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ខណៈរដ្ឋបាលខេត្តមានគម្រោងជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ខេត្ត។

ក្នុងកិច្ចប្រជុំរវាងរដ្ឋបាលខេត្តជាមួយវិស័យឯកជន ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តកំពត នៅព្រឹកថ្ងៃទី១៤ ខែឧសភា ២០២៤នេះ ឯកឧត្តមអភិបាលបានបញ្ជាក់ថាដើម្បីសម្រេចគោលដៅនេះ តម្រូវឲ្យមន្ត្រីជំនាញ អាជ្ញាធរ ពិសេសប្រតិបត្តិករ និងអ្នកផ្តល់សេវាទេសចរណ៍ អាជីវករសូមចូលរួមរក្សាសេចក្តីថ្នៃថ្នូរ និងកិត្តិយសរបស់ខេត្ត តាមរយៈការទទួលបដិសណ្ឋាកិច្ចល្អ រមណីយដ្ឋានស្អាត និងសេវាកម្មជឿទុកចិត្តបាន។

ឯកឧត្តមបណ្ឌិតលើកឡើងថាផ្អែកតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងផ្អែកតាមសក្តានុពលរបស់ខេត្តកំពត រដ្ឋបាលខេត្តនឹងធ្វើឲ្យវិស័យទេសចរណ៍ ក្លាយជាវិស័យស្នូល ដើម្បីជួយទ្រទ្រង់ដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។ រដ្ឋបាលខេត្តបានបន្តដាក់ចុះនូវគម្រោងអភិវឌ្ឍន៍ជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកសម្រាកកម្សាន្តនៅខេត្តកំពតកាន់តែច្រើន។

ឯកឧត្តម ម៉ៅ ធនិន គូសបញ្ជាក់ដោយតាំងចិត្តថា នឹងធ្វើឲ្យខេត្តកំពត ក្លាយជាខេត្តគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសក្លាយជាខេត្តតំបន់ឆ្នេរ ដែលមានភាពលេចធ្លោជាងគេ (អ្វីដែលខេត្តផ្សេងមាន ខេត្តកំពតមាន តែអ្វីដែលខេត្តកំពតមាន ខេត្តផ្សេងមិនមាន)។

ឯកឧត្តមអភិបាលខេត្ត បានស្នើដល់មន្ត្រីជំនាញ អាជ្ញាធរ ពិសេសប្រតិបត្តិករទេសចរណ៍ សូមរក្សាឲ្យបាននូវបដិសណ្ឋាកិច្ចល្អ រមណីយដ្ឋានស្អាត សេវាកម្មជឿទុកចិត្តបាន ពិសេសរក្សាឲ្យបាននូវតម្លៃសមរម្យ មិនមានការដំឡើងថ្លៃ មានភាពស្មោះត្រង់ក្នុងការលក់ដូរ ដើម្បីទទួលបានការទុកចិត្តពីសំណាក់ភ្ញៀវទេសចរដែលមកសម្រាកកម្សាន្តក្នុងខេត្ត។

នៅក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តមក៏បានដោះស្រាយនូវសំណើ និងសំណូមពរ របស់ប្រតិបត្តិករទេសចរណ៍ ដែលបាននិងកំពុងជួបប្រទះផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យការងារផ្តល់សេវាទេចរណ៍កាន់តែល្អប្រសើរ។

ជាងនេះទៅទៀត ឯកឧត្តម ម៉ៅ ធនិន ក៏បានបង្ហាញអំពីចក្ខុវិស័យ និងគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ជាច្រើនទៀត មានដូចជា បង្កើតសេវាកម្សាន្តតាមដៃព្រែកនានា ការបង្កើតផ្សារលើទឹក និងគម្រោងបង្កើតឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយបន្ថែមទៀតជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ