ខេត្តតាកែវ ៖ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នាព្រឹកថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងទី១៥ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកិច្ចប្រជុំ “បូកសរុបលទ្ធផលការងារ និងលទ្ធផលកិច្ចប្រតិបត្តិការ បង្ការបង្រ្កាប បទល្មើសព្រហ្មទណ្ឌ សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តន៍បន្ត”។កិច្ចប្រជុំនេះ មានការចូលរួមពីលោកនាយ នាយរងការិយាល័យជំនាញចំណុះឲ្យផែនការងារនគរបាលព្រហ្មទណ្ឌ លោកអធិការរង លោកនាយផ្នែកទទួលការងារព្រហ្មទណ្ឌគ្រប់ ស្រុក/ក្រុង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ក្នុងឱកាសដឹកនាំកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ត្រី ហុិន សុខខេង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងបានដាក់ចេញនូវគោលការណ៍ចាំបាច់មួយចំនួនដល់ លោកនាយ នាយរងការិយាល័យជំនាញ លោកអធិការ អធិការរង លោកនាយ នាយរងផ្នែក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសង្កាត់ ស្រុក ក្រុង ត្រូវយកចិត្តទុកដាក់ ចំពោះយន្តការចុះផ្សព្វផ្សាយតាមវេទិការសាធារណៈ ស្តីពីការពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីធានាឲ្យបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យប្រពលរដ្ឋមានទំនុកចិត្តមកលើអាជ្ញាធរមានសមត្ថកិច្ច ត្រូវសហការណ៍ជាមួយកងកម្លាំងគ្រប់លំដាប់ថ្នាក់ក្នុងដែនដី សមត្ថកិច្ចខ្លួនឲ្យបានល្អ ត្រូវតាមដានស្រាវជ្រាវ ស្វែងរក និងក្តាប់ឲ្យបានមុខសញ្ញា ក្មេងទំនើង គ្រឿងញៀននៅក្នុងមូលដ្ឋាន ទាំងមានដីការ និងមុខសញ្ញាទើបចេញពន្ធនាគាខេត្តទៅរស់នៅក្នុងមូលដ្ឋានភូមិឃុំវិញ ត្រូវតែកសាងផែនការ និងភ្នាក់ងារកម្លាំងសម្ងាត់សំរាប់ប្រមូលព័ត៌មាន ពង្រឹងរបៀបរបបការងារតាមឋានានុក្រម និងបទវិន័យនគរបាលជាតិកម្ពុជា លេខ:៨៧៣ ប្រ.ក(មាន៧ជំពូក ៣៥ប្រការ) ពង្រឹងការចេញល្បាតចល័តក្នុងមូលដ្ឋានភូមិសាស្រ្តស្មុគស្មាញងាយរងគ្រោះ ដើម្បីបង្ការ ទប់ស្កាត់បទល្មើសផ្សេងៗកើតមានឡើងជាយថាហេតុផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ