ភ្នំពេញ៖ ក្រោយពីព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រប្រទេសព្រុយ បានបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃ៣០ មេសារួចមក ព្រះចៅស៊ុលតង់ ក៏បានអញ្ជើញសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសព្រះអង្គម្តងវិញ ដើម្បីពង្រឹងបន្ថែមទៀតចំណងមិត្តភាព ដ៏យូរអង្វែងរវាងប្រជាជន និងប្រទេសទាំងពីរ។បើយោងតាមសារលិខិតរបស់ព្រះចៅស៊ុលតង់ ផ្ញើជូនសម្ដេចតេជោ នាថ្ងៃ១ ឧសភា ហើយផ្សាយជាសាធារណនាថ្ងៃ១៣ ឧសភានេះ បញ្ជាក់ថា ព្រះអង្គរីករាយដោយបានជួបសម្តេចតេជោ ជាថ្មីម្តងទៀត ក្នុងឱកាសព្រះរាជទស្សនកិច្ចថ្មីៗនៅកម្ពុជា ព្រមទាំងការៀបចំអាហារពេលព្រឹក ដែលសម្តេចតេជោ បានរៀបចំទទួលនៅសណ្ឋាគាររ៉ូសវូដ (Rosewood) ។ព្រះចៅស៊ុលតង់បន្ដថា ជាឱកាសដ៏ល្អដែលបានជួបជាមួយកូនប្រុសៗ របស់សម្តេចតេជោដែលរួមទាំង នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។លិខិតបញ្ជាក់ទៀតទៀតថា “ជាចុងក្រោយនេះ ខ្ញុំសូមអញ្ជើញ សម្តេចតេជោ ទៅបំពេញទស្សនកិច្ចនៅប្រទេសព្រុយណេ ដារូស្សាឡាម ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព ដ៏យូរអង្វែងរវាងប្រជាជន និងប្រទេសយើង ទាំងពីរ”៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ