ភ្នំពេញ ៖ ដើម្បីសម្រេចបាន គោលដៅឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សុខសន្តិភាព សន្តិសុខ និងស្ថិរភាពសង្គម គឺជាកត្តាធំបំផុត ដែលកម្ពុជា ។ការលើកឡើងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញ ប្រកាសបើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី នាល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ។ក្នុងឱកាសនោះ សម្តេចធិបតី បានលើកឡើងថា ដើម្បីឱ្យសម្រេចបានគោលដៅ ដើម្បីឱ្យប្រទេសកម្ពុជា ឈានឆ្ពោះទៅចាប់នូវគោលដៅឆ្នាំ២០៥០ កាតព្វកិច្ច និងភារកិច្ចរបស់រាជរដ្ឋាភិបាល មានដូចជា ទី១.ត្រូវធានារក្សាសុខសន្តិភាព សន្តិសុខ ស្ថេរភាពសង្គម ទី២. រក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទី៣. គាំទ្រដល់ប្រព័ន្ធ សេដ្ឋកិច្ចទីផ្សារ តាមរយៈការធានា នូវក្របខណ្ឌច្បាប់ បទដ្ឋានគតិយុត្តដែលមានប្រសិទ្ធភាពច្បាស់លាស់ តម្លាភាព ទី៤.ដាក់ចេញ នូវក្របខណ្ឌគោលនយោបាយ ដែលផ្តល់ការលើកទឹកចិត្តផ្សេងៗ ដល់វិស័យឯកជន ទី៥. វិនិយោគិនទៅលើធនធានមនុស្ស ទាំងសុខភាព ទាំងចំណេះដឹង និងទី៦.វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សំខាន់ៗ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាដើម ។សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍គូសបញ្ជាក់ថា«ក្នុងរយៈពេលជាង៨ខែនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ បានបន្តថែរក្សានូវសុខសន្តិភាព សន្តិសុខ និងស្ថេរភាពសង្គម ដែលនេះគឺជាកត្តាធំបំផុត ដែលកម្ពុជា ត្រូវតែមាន ព្រោះកម្ពុជាធ្លាប់បានឆ្លងកាត់ប្រវត្តិសាស្រ្ត ៥០០ឆ្នាំ បែកបាក់ និងខ្ទេចខ្ទាំ ដូច្នេះការធានាដាច់ខាត នូវសុខសន្តិភាព ការពារឱ្យខានដាច់ខាត នូវការឯករាជ្យជាតិ គឺជាកត្តាចាំបាច់ ដែលរាជរដ្ឋាភិបាល បានដាក់ទិសដៅតាំងពីថ្ងៃទី១ ហើយមកដល់ម៉ោងនេះ យើងបានសម្រេច ទទួលបានលទ្ធផលនេះ នឹងបន្តថែរក្សាទៅទៀត នេះជាការចាំបាច់»។ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា “ពាក់ព័ន្ធទៅនឹងស្ថេរភាព ម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាល បានបន្តជំរុញកំណើនសេដ្ឋកិច្ច នៅឆ្នាំ២០២៣ ដោយសេដ្ឋកិច្ចកម្ពុជា បានកើនក្នុងរង្វង់៥% ហើយព្យាករណ៍ទៅមុខទៀត គឺនឹងបន្តកាន់តែខ្ពស់ ។ នៅក្នុងការរីកចម្រើននេះ បង្ហាញថា កម្ពុជា និងកាន់តែមានសក្តានុពលធំបន្ថែមទៀត និងឱកាសច្រើនបន្ថែមទៀត សម្រាប់វិនិយោគទាំង ក្នុងនិងក្រៅប្រទេស”៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ