ភ្នំពេញ ៖ ឆ្លើយតបនឹងការសើចចំអក ចំពោះពាក្យទាក់ម៉ូយ ត្រូវបានសម្តេចធិបតី តបថា ទាក់ម៉ូយមិនមែនទាក់បានតែខ្យល់ទេ ទាក់ម៉ូយគឺបានពិតប្រាកដ នៅក្នុងផលប្រយោជន៍សម្រាប់ជាតិ ដោយក្នុងនោះរយៈពេលតែ៤ខែ រាជរដ្ឋាភិបាល តាមរយៈទិន្ន័យ របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានបង្ហាញលទ្ធផលជាក់ស្តែង គឺមានគម្រោង១២៨ថ្មីនិងពង្រីក ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ និងបង្កើតការងារ ១៣ម៉ឺនកន្លែង ។ថ្លែងក្នុងឱកាសអញ្ជើញប្រកាសបើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី នាល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានលើកឡើងថា “ខ្ញុំឃើញតាមហ្វេសប៊ុកមួយចំនួន គេTroll គេថា ទាក់ម៉ូយ ឃើញតែទាក់ម៉ូយ ប៉ុន្តែមិនដឹងទាក់ម៉ូយចេញតែខ្យល់ ខ្ញុំសូមជម្រាបបែបនេះ ទាក់ម៉ូយមិនមែនតែខ្យល់ទេ ទាក់ម៉ូយគឺបានពិតប្រាកដ នៅក្នុងផលប្រយោជន៍សម្រាប់ជាតិរបស់យើង” ។ក្នុងនោះសម្តេចធិបតី បានសង្កត់ធ្ងន់ថា “បើយើងគិតត្រឹម រាប់ពីខែមករា ទៅខែមេសា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលយើង តាមរយៈទិន្ន័យ CDC (ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា) បើយើងនិយាយក្នុងទិន្ន័យ CDC គឺការវិនិយោគដែលចុះនៅក្នុងប្រព័ន្ធ នៅក្នុងនោះ CDC រាជរដ្ឋាភិបាល បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកចំនួន១២៨គម្រោង ដែលក្នុងនោះទុនវិនិយោគ មាន២ពាន់៥រយលានដុល្លារ អាចបង្កើតការងារ១៣ម៉ឺនកន្លែង នៅពេលគម្រោងនេះចេញ” ។សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា “ក្នុងរយៈពេលដែលយើងចាប់ផ្តើម ត្រឹមតែ៤ខែតែប៉ុណ្ណោះ នេះហើយជាលទ្ធផល នៃការខិតខំប្រឹងប្រែង ទាក់ម៉ូយ ទាំងរាជរដ្ឋាភិបាល ទាំងបងប្អូនវិស័យឯកជនរបស់យើង ដែលយើងធ្វើការរួមគ្នា” ។ជាមួយគ្នានេះ សម្តេចធិបតី ក៏បានឱ្យដឹងទៀតថា “ល្ងាចមិញខ្ញុំបានចុះហត្ថលេខា ឯកភាព ផ្តល់គោលការណ៍ឯកភាព ទៅលើគម្រោងវិនិយោគ១៤ ។ ក្នុងនាមជាប្រធាន CDC រាល់គម្រោងវិនិយោគ ដែលមានលក្ខណៈធំ ដែលឆ្លងច្រកចេញចូលតែមួយ ត្រូវឆ្លងមកប្រធាន CDC ចឹងល្ងាចមិញនេះ ខ្ញុំចារឯកភាពទៅលើ គ្រាន់តែគម្រោងវិវិយោគ ចំនួន១៤ គិតជាទុនវិនិយោគ ៤៨០លានដុល្លារ គ្រាន់តែល្ងាចមិញមួយ ។ នេះគឺជាលទ្ធផលជាក់ស្តែងដែលយើងទទួលបាន ហើយនៅបន្តតទៅទៀត”៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ