ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី លើកទឹកចិត្តដល់គ្រួសារមានលទ្ធភាព គួរយកកូនបន្ថែម ដើម្បីទប់ស្កាត់កង្វះកម្លាំងពលកម្មមនុស្សពេញវ័យ
Tue,09 April 2024 (Time 04:47 PM)
ដោយ ៖ (ចំនួនអ្នកអាន: 42នាក់)

ភ្នំពេញ ៖ យោងតាមរបាយការណ៍ និងការព្យាករណ៍ តាមរយៈក្រសួងផែនការ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ទៅថ្ងៃខាងមុខ អាត្រាប្រជាជនវ័យជំទង់ទាបជាងវ័យជរា ឬមនុស្សចាស់ ដែលកត្តានេះអាចនឹងធ្វើឲ្យកម្ពុជា ជួបផលប៉ះពាល់ដល់អាត្រាកង្វះខាត ធនធានកម្លាំងពលកម្មមនុស្សពេញវ័យ ការណ៍នេះហើយ ទើបបានជាសម្តេចបន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលមានធនធានគ្រប់គ្រាន់ គួរបន្តយកកូនបន្ថែមទៀត ។

ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៤ របស់ក្រសួងផែនការ នាថ្ងៃទី៩ មេសា សម្តេចធិបតី មានប្រសាសន៍ថា “ខ្ញុំក៏សូមលើកទឹកចិត្តដល់គូស្វាមីភរិយាដែលមានលទ្ធភាពសេដ្ឋកិច្ច គួរមានកូនច្រើន ដើម្បីជៀសវាងបញ្ហាកង្វះពលកម្ម” ។

ជាមួយគ្នានេះ សម្តេចបានគូសបញ្ជាក់ថា “នៅក្នុងឆ្នាំ២០៥០ ហើយចាប់ផ្តើមជាបណ្តើរៗយើងឃើញថា មានការថយចុះ ចឹងជាថ្មីម្តងទៀត ទោះបីជាការព្យាករណ៍ ផ្អែកទៅលើទិន្នន័យនៃការជំរឿននេះ គិតថា យើងមិនទាន់មានជាបញ្ហា ចោទនៅឆ្នាំ២០៥០ ប៉ុន្តែយើងឃើញសញ្ញា នៃការថយចុះ គម្លាតរវាងអ្នកដែលមានអាយុចាស់ លើសកម្លាំងកណ្តាល នៃអ្នកដែលពេញកម្លាំងនេះ គឺចាប់ផ្តើមកើន ហើយប្រសិនបើអាត្រា នៃកំណើតកាន់តែថយទៀត យើងអាចមានបញ្ហាប្រឈម” ។

យ៉ាងណាម៉េច ក្នុងសន្ទរកថារបស់សម្តេចនាឱកាសនេះ សម្តេចក៏បានរំលឹកឲ្យពលរដ្ឋគួរយកកូនបន្ថែមនាអំឡុងពេលនេះ រហូតមុនឆ្នាំ២០៥០ ខណៈនៅឆ្នាំ២០៥០ អាចជាឆ្នាំដែលមានការចំណាយខ្ពស់ ពិបាកក្នុងការផ្គត់ផ្គង់ ឬយកកូនច្រើន ។

សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា “មានកូនឥឡូវស្រួលជាង មានកូននៅឆ្នាំ២០៥០ ។ ២០៥០ ការចិញ្ចឹមកូន តម្លៃនៃការចិញ្ចឹមកូន និងការធានាចិញ្ចឹមកូន គឺខុសពីឥឡូវ ទាំងផ្នត់គំនិតរបស់ប្រជាជនផង”៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ គូសរំលេចថា «កម្ពុជាមានសន្តិភាពពេញលេញ» ទើបអាចមានព្រឹត្តការណ៍សង្ក្រាន្តនេះ ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ ក៏លេងកម្សាន្តផងដែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភាប្រកាសលទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ រំលឹកប្រវត្តិនៃការបង្កើតព្រឹទ្ធសភា ដើម្បីបំបែកភាពទាល់ច្រកនយោបាយកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបាន ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជសុន្ទរកថារបស់ព្រះមហាក្សត្រក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា ()

វីដែអូ