ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្វើកំណែទម្រង់មុខងារ សាធារណៈ ត្រូវធ្វើជាប់ជាប្រចាំ
Thu,04 April 2024 (Time 05:46 PM)
ដោយ ៖ (ចំនួនអ្នកអាន: 71នាក់)

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ការធ្វើកំណែទម្រង់មុខងារសាធារណៈ គឺត្រូវធ្វើជាប់ជាប្រចាំ មិនមែនធ្វើតែក្នុងពេលនេះ ឬធ្វើក្នុងឆ្នាំក្រោយឡើយ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ រសៀលថ្ងៃទី៤ មេសា សម្ដេចធិបតី មានប្រសាសន៍ថា ក្រសួងមុខងារសាធារណៈ ដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ។

សម្ដេចធិបតីបន្ដថា រាជរដ្ឋាភិបាលមានភាពចាំបាច់ ក្នុងការបន្ដកំណែទម្រង់ស្ថាប័ន និងអភិបាលកិច្ច ឲ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយដែលមានសមត្ថភាពខ្ពស់ខ្លាំង វៃឆ្លាត ហើយបំពេញការងារ នៅក្នុងជីវភាពប្រព័ន្ធតួអង្គតែមួយ ដោយធានាបានប្រសិទ្ធភាពខ្ពស់ នៅក្នុងគ្រប់ទិដ្ឋភាព នៃកិច្ចសហប្រតិបត្តិការរបស់ខ្លួនទាំងការដឹកនាំ ការសម្របសម្រួល ការត្រួតពិនិត្យ និងការវាយតម្លៃ នៅលើការអនុវត្តគោលនយោបាយយុទ្ធសាស្ដ្រ នៅក្នុងបរិការ នៃការវិវត្តន៍ ប្រែប្រួលយ៉ាងឆាប់រហ័ស នៅក្នុងសភាពការណ៍សង្គម សេដ្ឋកិច្ច នៅទូទាំងប្រទេស។

សម្ដេចនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «អ្វីដែលយើងចង់បាន គឺរដ្ឋបាលសាធារណៈមួយដែលរឹងមាំ ដែលបត់បែន ប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចជូនជាតិ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ចឹងអ្វីដែលយើងត្រូវឯកភាពគ្នាធ្វើ ហើយយើងក៏ឯកគ្នាដែរ គឺយើងត្រូវតែធ្វើ ប៉ុន្ដែធ្វើនៅពេលណា។ មានទស្សនៈលើកឡើងមកថា យើងធ្វើជំហ៊ានពេលនេះ កន្លែងនោះចាំតិច។ ការធ្វើកំណែទម្រង់ មិនមែនធ្វើពេលនេះ ឬពេលឆ្នាំក្រោយនោះទេ គឺធ្វើត្រូវជាប់ជាប្រចាំ យើងបានធ្វើជាប់ជាប្រចាំហើយ»៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ គូសរំលេចថា «កម្ពុជាមានសន្តិភាពពេញលេញ» ទើបអាចមានព្រឹត្តការណ៍សង្ក្រាន្តនេះ ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ ក៏លេងកម្សាន្តផងដែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភាប្រកាសលទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ រំលឹកប្រវត្តិនៃការបង្កើតព្រឹទ្ធសភា ដើម្បីបំបែកភាពទាល់ច្រកនយោបាយកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបាន ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជសុន្ទរកថារបស់ព្រះមហាក្សត្រក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា ()

វីដែអូ