ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ព្រះមហាក្សត្រ ជឿជាក់ថា សម្ដេចតេជោ នឹងដឹកនាំព្រឹទ្ធសភាក្នុងការរៀបចំ និងពិនិត្យច្បាប់ជាតិឱ្យបានគ្រប់គ្រាន់ត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញជាតិ
Thu,04 April 2024 (Time 10:36 AM)
ដោយ ៖ (ចំនួនអ្នកអាន: 49នាក់)

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលបង្ហាញការជឿជាក់លើ សម្ដេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ដោយនឹងបន្ដដឹកនាំស្ថាប័នព្រឹទ្ធសភា ក្នុងការរៀបចំ និងពិនិត្យច្បាប់ជាតិឱ្យបានគ្រប់គ្រាន់ ត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញជាតិ។

យោងតាមព្រះរាជសារផ្ញើជូនសម្តេចតេជោ ចូលរួមអបអរសាទរដែល សម្តេចត្រូវបានជាប់ឆ្នោតជា ប្រធានព្រឹទ្ធសភាកម្ពុជា សម្រាប់នីតិកាលទី៥ នាថ្ងៃ៣ មេសា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលកោតសរសើរសម្តេចតេជោ ជាប្រមុខដឹកនាំជាតិ ដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់បំផុត បានដឹកនាំប្រទេសជាតិឱ្យមានសន្តិភាព ព្រមទាំង កសាងសមិទ្ធផលជាតិជាច្រើន គ្រប់បែបយ៉ាងលើគ្រប់វិស័យ និងបានខិតខំបំបាត់ភាពក្រីក្រ លើកតម្កើងជីវភាពប្រជាជនក្នុងសង្គមជាតិ និងលើកតម្កើងកិត្យានុភាពនៃ ប្រជាជាតិនៅលើឆាកជាតិ-អន្តរជាតិ ។

ក្នុងព្រះរាជសារព្រះអង្គជឿជាក់ថា «សម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកទាំងអស់ នឹងបន្តដឹកនាំព្រឹទ្ធសភា ក្នុងការរៀបចំ និងពិនិត្យច្បាប់ជាតិឱ្យបានគ្រប់គ្រាន់ ត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញនៃជាតិយើង និងមានការគោរពប្រតិបត្តិច្បាប់ឱ្យបាន ល្អប្រពៃ ដោយថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សីលធម៌ជាតិ ព្រមទាំងការពារបរិស្ថាន និងធនធានធម្មជាតិឱ្យបានគង់វង្ស គឺជាកត្តាគន្លឹះដ៏សំខាន់សម្រាប់ទ្រទ្រង់ដល់ស្ថិរភាពសង្គម និងសេដ្ឋកិច្ចជាតិ»៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ គូសរំលេចថា «កម្ពុជាមានសន្តិភាពពេញលេញ» ទើបអាចមានព្រឹត្តការណ៍សង្ក្រាន្តនេះ ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ ក៏លេងកម្សាន្តផងដែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភាប្រកាសលទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ រំលឹកប្រវត្តិនៃការបង្កើតព្រឹទ្ធសភា ដើម្បីបំបែកភាពទាល់ច្រកនយោបាយកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបាន ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជសុន្ទរកថារបស់ព្រះមហាក្សត្រក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា ()

វីដែអូ