ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី ៖ គម្រោងព្រែកជីកហ្វូណនតេជោ មិនបម្រើឱ្យផលប្រយោជន៍ ត្រកូលហ៊ុននោះទេ
Mon,29 April 2024 (Time 08:42 AM)
ដោយ ៖ (ចំនួនអ្នកអាន: 13នាក់)

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការជីក ព្រែកជីកហ្វូណនតេជោ មិនមែនបម្រើឱ្យផលប្រយោជន៍ សម្រាប់ត្រកូលហ៊ុននោះទេ តែផ្ទុយទៅវិញ គម្រោងនេះ នឹងបម្រើដល់ផលប្រយោជន៍ ជាតិទាំងមូល ជាពិសេសពលរដ្ឋកម្ពុជាផ្ទាល់តែម្តង ។

ការបញ្ជាក់របស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញ សំណេះសំណាល ជាមួយសមាគមសហជីពកម្មករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា អបអរសាទរខួបលើកទី១៣៨ ទិវាពលកម្មអន្តជាតិ នៅជ្រោយចង្វា នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ។

ការចេញមកបញ្ជាក់របស់សម្តេចធិបតី ធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ប្រធានព្រឹសភាកម្ពុជា ក៏បានអះអាងម្តងជាពីរដង រួចមកហើយ ដោយបន្តបញ្ជាក់ជំហរ ថាគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវតែលេចចេញរូបរាង ហើយគម្រោងនេះ ក៏ត្រូវបានសម្តេចធិបតី និង សម្តេចតេជោ បញ្ជាក់ថា មិនមានបម្រើផលប្រយោជន៍ ដល់ការដឹកជញ្ជូនយោធា បរទេសណាមួយដែរ ។

ថ្លែងក្នុងឱកាសនេះ សម្តេចធិបតី បានលើកឡើងថា “ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស គ្រប់និន្នាការនយោបាយ បានចេញសារគាំទ្រ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជា មានច្រកដើម្បីដកដង្ហើមខ្លួនឯង ពង្រឹងសេដ្ឋកិច្ចយើង តាមរយៈការកសាងនូវព្រែកជីកហ្វូណនតេជោ” ។

សម្តេចបានគូសបញ្ជាក់ថា រឿងនេះ សម្តេចបានលើកជាច្រើនដង នៅតាមវេទិកាមួយចំនួន ពោលតាំងពីមុនពេលបោះឆ្នោត និងក្រោយការបោះឆ្នោត ហើយក្នុងនោះកាលពីថ្ងៃទី២៦​មេសាកន្លងទៅថ្មីៗនេះ សម្តេចតេជោ ក៏មានប្រសាសន៍ច្បាស់ ទៅលើកិច្ចការងារនេះផងដែរ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “វាមិនមែនជាផលប្រយោជន៍សម្រាប់ត្រកូលហ៊ុនទេ ប៉ុន្តែត្រកូលហ៊ុន គ្រាន់តែជាអ្នកបានចូលរួម នៅក្នុងការជួយផ្តួចផ្តើម និងធ្វើកិច្ចការងារនេះ សម្តេចតេជោ បានផ្តួចផ្តើមនូវគំនិតនេះ ឥឡូវខ្ញុំនឹងបន្តដើម្បីធ្វើឱ្យគម្រោងនេះ ដើម្បីចេញជារូបរាងជូនប្រជាពលរដ្ឋយើង”។

សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា “មិនមែនបង្កើតដោយសារខ្ញុំទេ បង្កើតដោយសារប្រជាពលរដ្ឋយើងទាំងអស់ មន្ត្រីរាជការរបស់យើង ខិតខំក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ សិក្សាដោយលម្អិត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្នាក់ដឹកនាំយើងជាច្រើនបានធ្វើការងារនេះ”។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ទៀតថា កម្ពុជាតម្កល់ផលប្រយោជន៍ជាតិជាធំ ដូច្នេះព្រែកជីកនេះត្រូវតែធ្វើ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ គូសរំលេចថា «កម្ពុជាមានសន្តិភាពពេញលេញ» ទើបអាចមានព្រឹត្តការណ៍សង្ក្រាន្តនេះ ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ ក៏លេងកម្សាន្តផងដែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភាប្រកាសលទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ រំលឹកប្រវត្តិនៃការបង្កើតព្រឹទ្ធសភា ដើម្បីបំបែកភាពទាល់ច្រកនយោបាយកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបាន ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជសុន្ទរកថារបស់ព្រះមហាក្សត្រក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា ()

វីដែអូ